សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារខេត្ត អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ និងមានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំ សាលានគរបាលជាតិភូមិភាគ២ បានអញ្ជើញចុះពិនិត្យទីតាំងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា នៃសាលានគរបាលជាតិភូមិភាគ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាព្រៃទទឹង

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង  ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន ១៦៨គ្រួសារ នៅឃុំសេដា ឃុំគោកស្រុក និងឃុំត្រពាំងព្រីង

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង  ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន ១៦៨គ្រួសារ នៅឃុំសេដា ឃុំគោកស្រុក និងឃុំត្រពាំងព្រីង នៃស្រុកតំបែរ ខេត្ដត្បូងឃ្មុំ

ជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

ជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ សូមបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រទ្បំ ធ្វើទ្បើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាមានភាពចាំបាច់ផ្តល់ការបំភ្លឺមួយចំនួនដូចតទៅ

ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣

ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងទៅប្រទេសឥណ្ឌា

នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា

គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧, ខាងក្រោមនេះជាបញ្ជីលំដាប់លេខរៀងនៃគណបក្សទាំងអស់

គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញប្រគល់ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់១កំប្លេរ ជូនដល់លោកស្រី ឡេង ហុង ជាស្ត្រីមេម៉ាយកូន៤នាក់ ទីទ័លក្រ ដែលរស់នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រគល់ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់១កំប្លេរ ជូនដល់លោកស្រី ឡេង ហុង ជាស្ត្រីមេម៉ាយកូន៤នាក់ ទីទ័លក្រ ដែលរស់នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ និងបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន១៥៦គ្រួសារ ដែលរស់នៅឃុំស្វាយឃ្លាំង និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័នសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ បំផុតចំនួន ២៥០គ្រួសារ នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣​ ឯកឧត្តមបណ្ឌិត ជាម ច័នសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ បំផុតចំនួន ២៥០គ្រួសារ នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ