រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន គឺឥណ្ឌូណេស៊ី ក្នុងការចាប់ផ្តើមកិច្ចចរចាសន្តិភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលហែកហួរដោយសារជម្លោះ (មីយ៉ាន់ម៉ា) បន្ទាប់ពីរបបយោធាបានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។
លោក Kyaw Zaw ជាអ្នកនាំពាក្យរដ្ឋបាលស្រមោលរបស់មីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា ជារដ្ឋាភិបាលរួបរួមជាតិបាននិយាយថា ឧបសគ្គដ៏ធំបំផុតសម្រាប់ការចរចាសន្តិភាព គឺរបបយោធា។ លោកថា របបយោធាកំពុងព្យាយាមបំភាន់សហគមន៍អន្តរជាតិ ដោយចង្អុលទៅលើការបរាជ័យ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពចំនួន៥ចំណុច ដែលបានព្រមព្រៀងដោយមេដឹកនាំយោធាមីយ៉ាន់ម៉ាជាមួយអាស៊ានជាច្រើនខែ បន្ទាប់ពីរដ្ឋប្រហារបានបង្កឱ្យមានចលាចលរីករាលដាលទូទាំងប្រទេសមីយ៉ាន់ម៉ា។ លោកថា របបយោធាមិនដែលរក្សាការសន្យារបស់ខ្លួននោះទេ។