ឯកឧត្តម អ៊ី ឈាន បើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែរ នៅភូមិកំពង់ចម្លងក្រោម

ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែរ ប្រវែងជាង ៥០០ម៉ែត្រ នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទើបផ្ទេរការគ្រប់គ្រង់ពីខេត្តបាត់ដំបង នាពេលថ្មីៗនេះ









