កម្ពុជា នឹងប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នាថ្ងៃទី២៧ ខែមីនា ខាងមុខនេះ

ប្រទេសកម្ពុជា នឹងចូលរួមជាមួយបណ្តាប្រទេសនានា នៅលើពិភពលោក ដើម្បីប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នាថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

ប្រទេសកម្ពុជា នឹងចូលរួមជាមួយបណ្តាប្រទេសនានា នៅលើពិភពលោក ដើម្បីប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នាថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមក្រសួងបរិស្ថាន ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំនេះ នឹងផ្តោតលើប្រធានបទ « ផ្តល់ការស្រឡាញ់​ដល់ធម្មជាតិ » ដែលជាប្រធានបទសម្រាប់យើងទាំងអស់គ្នាជជែកអំពីសារៈសំខាន់របស់ធម្មជាតិ​ចំពោះ​សុខភាព និងសុខមាលភាពរបស់មនុស្ស ក៏ដូចជាគុណភាពបរិស្ថានធម្មជាតិ និងភពផែនដីរបស់យើង និងសម្រាប់លើកទឹក​ចិត្តឱ្យយើងទាំងអស់គ្នាផ្តល់ក្តីស្រឡាញ់ដល់ធម្មជាតិ។

ក្រសួងបរិស្ថានបានបន្ថែមថា៖ « ចូរផ្តល់សម្លេងដល់ធម្មជាតិ និងចែករំលែកសាររបស់អ្នកអំពីសារៈសំខាន់​របស់ធម្មជាតិ និងបរិស្ថានទៅក្រុមគ្រួសារ និងអ្នកដទៃទៀតនៅលើប្រព័ន្ធបណ្តាញសង្គម »។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ ទិវាមួយម៉ោងសម្រាប់ភពផែនដី បានលើកទឹកចិត្តមនុស្សរាប់លាននាក់នៅ​ទូទាំង​សកលលោកឱ្យចូលរួមធ្វើសកម្មភាពការពារធម្មជាតិ និងភពផែនដីរបស់យើងទាំងអស់គ្នា៕

Leave a Reply