នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា ប្រគល់រថយន្ត ​ម៉ូតូ និង​ឧបករណ៍សម្រាប់​បម្រើ​ការងារតាម​មណ្ឌល​សុខភាព ទាំង​១៦ ក្នុងស្រុក​រមាសហែក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩

ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា សមាជិក​អចិ​ន្ត្រែ​យ៍ គណៈកម្មាធិកា​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ស្រុក​រមាសហែក​ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ មីនា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​រថយន្ត ១​គ្រឿង ជូន​គណៈកម្មការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ស្រុក​រមាសហែក និង​ម៉ូតូ​ចំនួន ១៦ គ្រឿង ដល់​មន្ត្រី​សុខាភិបាល សម្រាប់ បម្រើ​ការងារ តាម​មណ្ឌល​សុខភាព ទាំង ១៦ ក្នុងស្រុក​រមាសហែក និង​បានផ្តល់​ម៉ាស៊ីន វាស់​កំដៅ ៥០ គ្រឿង មួកសុវត្ថិភាព ៥០ ។​

ខេត្តស្វាយរៀង៖ ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា សមាជិក​អចិ​ន្ត្រែ​យ៍ គណៈកម្មាធិកា​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ស្រុក​រមាសហែក​ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ មីនា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​រថយន្ត ១​គ្រឿង ជូន​គណៈកម្មការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ស្រុក​រមាសហែក និង​ម៉ូតូ​ចំនួន ១៦ គ្រឿង ដល់​មន្ត្រី​សុខាភិបាល សម្រាប់ បម្រើ​ការងារ តាម​មណ្ឌល​សុខភាព ទាំង ១៦ ក្នុងស្រុក​រមាសហែក និង​បានផ្តល់​ម៉ាស៊ីន វាស់​កំដៅ ៥០ គ្រឿង មួកសុវត្ថិភាព ៥០ ។​

​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក បាន​ឲ្យ​ដឹងថាៈ ដើម្បី​ឆ្លើយតប ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ កន្លងមក នៅ​ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​រមាសហែក បាន​បង្កើត​ច្រក​គោល ដៅ ៥ ទីតាំង តាម​ព្រំដែន រវាង​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ក្នុងការ​ត្រួតពិនិត្យ​សុខភាព ប្រជាពលរដ្ឋ ជា​ពលករ ដែល​វិលត្រឡប់​មកពី​បណ្តា​ខេត្ត​នានា ក្នុង​និង​ក្រៅប្រទេស​។ មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ខេត្ត នៅ​វត្ត​អណ្តូង​ត្របែក និង​សាលាបឋមសិក្សា អណ្តូង​ត្របែក និង​ច​ត្តា​ឡី​សក័ក​ម្រិ​ត​១ តាម​កំណត់​គោលដៅ គឺ​សាល​បឋមសិក្សា តាម​បណ្តា​ឃុំ ចំនួន ១៥ ទីតាំង​។ មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត ២ ខេត្ត នៅ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ ស្រុក​រមាសហែក​។

ឱកាស​នោះ ឯកឧត្តម សៅ សុខា បាន​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ ថ្នាក់​ខេត្ត ថ្នាក់ស្រុក ឃុំ និង​កងកម្លាំង​នគ​បាល កងរាជអាវុធហត្ថ កងយោធពល​ខេមរភូមិន្ទ បាន​សហការគ្នា​ល្អ ជាមួយ​មន្ត្រី​សុខាភិបាល ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ក្នុង​ឆ្នាំ​២០២០ បាន​ជោគជ័យ (​អវិជ្ជមាន​)​សូម​កោតសរសើរ​យុទ្ធជន​អាវ ស កងកម្លាំង​អនុវត្ត​បទបញ្ជា របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​អនុវត្តតាម​គោលការណ៍ របស់​ក្រសួងសុខាភិបាល ការពារ​សុខភាព ជូន​ប្រជាពលរដ្ឋ ជាពិសេស​ស្រុក​រមាសហែក (​អវិជ្ជមាន​កូ​វីដ​១៩) នេះ​គឺ​ជោគជ័យ ហើយ​ត្រូវតែ​បន្ត​អនុវត្ត​វិធាន ៣​ការពារ ៣​កុំ ឲ្យ​មាន​ប្រសិទ្ធភាព​។

​ឯកឧត្តមក៏បាន​នាំ​នូវការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់ សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​តែងតែ​គិតគូរ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ជនរួមជាតិ ទាំង​សូម​ជន​ពរមាន​សុខភាព​ល្អ ទាំងអស់គ្នា​។

ឯកឧត្តមបាន​បន្តថាៈ ការធ្វើ​ច​ត្តា​ឡី​ស័ក គឺជា​ការរក្សា​គម្លាត ដូច្នេះ​ត្រូវ​រៀបចំ​ដាក់​គ្រែ ឲ្យ​បាន​ចម្ងាយ ២ ម៉ែត្រ​ពីគ្នា និង​ឲ្យ​មាន​បរិស្ថាន​ល្អ គោលការណ៍​ទី​១ ធានា​សុខភាព​ជូន​ប្រជាពលរដ្ឋ កន្លែង​ស្នាក់នៅ​ស្អាត ត្រូវ​ផ្តល់​ឃី​ដ​១ (​មុង ១ ភួយ​១ កន្ទេល​១ ខ្នើយ​១ និង​ក្រមារ​១) ម្ហូ​ប​អាហារ​ហូបចុក​គ្រប់គ្រាន់ ទឹក​ប្រើប្រាស់ ភ្លើង បង្គន់​អនាម័យ មាន​ទូរទស្សន៍ មើល​កំសាន្ត ដោយមាន VCD ចាក់​ស្បត​អប់រំ រូបភាព​កូនក្មេង ស្លាប់​ដោយ​កូ​វីដ​១៩ ការយក​សំណាក​ក្មេង​យំ ការនាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​១៩ ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​កូ​វីដ​១៩ អនុក្រឹត្យ ស្តីពី​បទល្មើស ការផាកពិន័យ នៃ​បទល្មើស​កូ​វីដ​១៩ និង​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​មើល​ហើយ​បាន​យល់​។ ត្រៀម​ឃី​ដ ក្នុង​១​ឃុំ ២០ ឈី​ដ ស្មើ ១៦ ឃុំ ៣២០ ឃី​ដ ហើយ​បើ​មាន​ពលករ មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ឃុំ​ណា ១០​នាក់ ត្រូវ​ចែក ១០ ទិញ​ថែម ១០ ឲ្យ​គ្រប់​ត្រៀម ២០ ឃី​ដ​វិញ ចំពោះ​ពលករ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក គ្រប់ ១៤ ថ្ងៃ អវិជ្ជមាន​ត្រឡប់ទៅផ្ទះ​វិញ គឺ​ឲ្យ​យក​ឃី​ដ ទៅផ្ទះ​តែម្តង​៕

Leave a Reply