ថ្ងៃទី១៩មីនា អ៊ីស្រាអែលមានករណីឆ្លងថ្មី ១០៤៧នាក់ ប៉ុន្តែនៅថ្ងៃបន្តបន្ទាប់មក ចំនួននេះបានធ្លាក់នៅតែខ្ទង់រយដែលជាសញ្ញាដ៏ល្អបំផុតខណៈដែលប្រទេសទើបតែបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗ។
ការធ្លាក់ចុះចំនួនឆ្លងថ្មីយ៉ាងគំហុកបែបនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយនូវការចាក់វ៉ាក់សាំងរបស់ប្រជាជនអ៊ីស្រាអែល។
គិតត្រឹមថ្ងៃទី២៤មីនា ប្រជាជនអ៊ីស្រាអែល ប្រមាណ ៥១,២% នៃប្រជាជនសរុបជាង ៩លាននាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ បាន២ដូសរួចរាល់ហើយ និង ៥៧,៤% បានចាក់ដូសទីមួយ ដែលជាអត្រាលឿនជាងគេបំផុតក្នុងពិភពលោក បើធៀបនឹងចំនួនប្រជាជន។
អ៊ីស្រាអែលមានករណីឆ្លងកូវីដ១៩សរុប ជាង ៨៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ៦ពាន់នាក់ និងជាសះស្បើយជាង ៨១ម៉ឺននាក់ គិតត្រឹមថ្ងៃម្សិលមិញ៕