
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេច ស្ដីពីការបិទចេញ-ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេច ស្ដីពីការបិទចេញ-ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេច ស្ដីពីការបិទចេញ-ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់និងដោយប្រយោលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ដែលទើបទទួលបានលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ (NIPH) កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសូមអំពាវនាវឲ្យរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាននិងតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់ ព្រមទាំងធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ៕
អភិបាលខេត្តរតនគិរី បានអះអាងថា គិតមកទល់ពេលនេះនៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ
ព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអុីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧:៥៥នាទីព្រឹក ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា នារសៀល ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ។
ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការកែលំអសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូល នៅទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រហូតមានសេចក្តីសម្រេចជាថ្មី ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ និងផ្សារសាមគ្គី ស្ថិតនៅក្នុងក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីផ្អាកការធ្វេីអាជីវកម្ម ចំនួន១៣ទីតាំង ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ហើយមានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរគ្រប់អង្គភាព ក្រុមការងារ យុវជនស.ស.យ.កខេត្ត និងក្រុមគ្រូពេទ្យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងទទួលពលករមកពីប្រទេសថៃ ព្រមទាំងកំពុងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ១៩ ។
បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ដោយមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញជាដើម ខណ:ពេលដែលខេត្តមួយចំនួនកំពុងតែមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ចំពោះសុវត្ថិភាព ។ ទើបរដ្ឋបាលខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) នៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីទាម ទារឲ្យបញ្ឈប់អំពើហឹង្សាប្រឆាំងនឹងសាសន៍អាស៊ី ដែលជាផ្នែកមួយនៃសកម្មភាពថ្ងៃបុណ្យជាតិ បន្ទាប់ពីមានការបាញ់សម្លាប់យ៉ាងច្រើននៅកន្លែងស្ប៉ាដែលគ្រប់គ្រងដោយជនជាតិអាស៊ីនៅទីក្រុងអាត្លង់តា ។
សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់មន្ទីរពេទ្យ «ហ្លួងម៉ែ»
យោងតាមអនុក្រឹត្យលេខ៣៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា បុគ្គលដែលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងអនុក្រឹត្យនេះ ត្រូវពិន័យពី ៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត។
នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញនូវយន្តការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ និងស្នើដល់បងប្អូនពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០-កុម្ភៈ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាល គួរឲ្យព្រួយបារម្ភនោះ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព លោក ថន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ដែលជាករណីស្លាប់ទី៨ នៅកម្ពុជា។
លទ្ធផល នៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ ធាវ ឡេ ឈិង ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា
សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ចាម សម្រេចតាមការណែនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយយកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ ។