ព័ត៌មានជាតិ

សេត​វិ​មានប្រកាស​ពី​វិធានការ​ណ៍​ឆ្លើយតប​ថ្មី​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើរើ​ហិង្សា​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី

រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រកាស​ពី​ការកំណត់​វិធានការ​ណ៍​ឆ្លើយតប​មួយ​ ​ចំពោះ​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ក្នុង​នោះ​រួម​មានការ​បញ្ចេញ​កញ្ចប់​ថវិកា​៤​៩​,​៥​លាន​ដុល្លារ​ ​ដែល​បាន​មកពី​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដើម្បី​ផ្តល់​ជូន​ដល់​កម្មវិធី​សហគមន៍​អាមេរិក​ដែល​ជួយ​ដល់​ជនរងគ្រោះ​ ​។​

ឯកឧត្តម ជិន ម៉ាលីន អះអាងថា សិទ្ធិមនុស្សគ្មានប្រទេសណាមួយអនុវត្តល្អឥតខ្ចោះទេ សូម្បីអាមេរិកក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា “បញ្ហាសិទ្ធិមនុស្សនេះគ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចធ្វើជាគ្រូនិងជាគំរូសម្រាប់ប្រទេសដ៏ទៃទៀតបានដែរ ដោយសារតែបរិបទខុសគ្នា សូម្បីតែអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ ហើយត្រូវបានប្រទេសដ៏ទៃទៀតរិះគន់យ៉ាងចាស់ដៃផងដែរ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក” ។

កម្ពុជា គម្រោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្តនាពេលខាងមុខ

កម្ពុជា គ្រោងនឹងបង្កើតឱ្យមានរោងចក្រផលិតសំបកកង់រថយន្ត នាពេលឆាប់ៗខាងមុខនេះ បន្ទាប់គម្រោងវិនិយោគរបស់ក្រុមហ៊ុន CART TIRE CO., LTD ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តជាផ្លូវការ ក្នុងតម្លៃទុនវិនិយោគ ១៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

ថ្ងៃនេះកម្ពុជា នឹងទទួលវ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។

ក្រសួងប្រៃសណីយ៍ ចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍។

យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ប្រឆាំង Covid-19 នឹងចាប់ផ្តើមដំណើរចាប់ពីថ្ងៃទី ១ ខែមេសាស្អែកនេះតទៅ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩វ៉ាក់សាំងស៊ីណូវ៉ាក់នឹងចាប់ផ្តើមដំណើរការចាក់ជាផ្លូវការចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ស្អែកនេះតទៅ។

ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ក្រោមអធិបតីភាពលោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ចេីញចូលរួមកិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមនឹងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទការចេញចូលភូមិមួយ ក្នុងស្រុកស្ទឹងត្រង់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ន នៅភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩។

ឯកឧត្តម អ៊ុន ចាន់ដា បន្ដទទួលអំណោយឧបត្ថម្ភសម្ភារ:និងថវិការពីសប្បុរសជន

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកំពុងតែផ្ទុះឡើងយ៉ាងគំហុកនោះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភពី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាស្រ្តី ៣រូប ដើម្បីយកទៅជួយដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនានា របស់រដ្ឋបាលខេត្ត និងជួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ កូវី-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងស្រុកតំបែរ ទទួលអំណោយពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ

លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសហការី ព្រមទាំងអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ទៅចែកជូនប្រជាពលរដ្ឋចំនួន៣២នាក់ កំពុងស្នាក់នៅធ្វើចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែនតំបែរ ក្នុងស្រុកតំបែរ។

រដ្ឋបាលខេត្តកំពង់ចាមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ចំនួន២នាក់រួសរាន់មកពិនិត្យសុខភាព និងយកសំណាក

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ឬភូមិដទៃទៀត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន២នាក់ សូមរួសរាន់មកពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្ទឹងត្រង់៕

ខេត្តរតនគិរី តម្រូវអោយអ្នក ដែលចេញពីខេត្ត ទៅសែនឆេងម៉េង ពេលត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័ក នៅផ្ទះ ១៤ថ្ងៃ

ក្នុងសេចក្តីណែនាំ ស្តីពីវិធានការ និងការទប់ស្កាត់​ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានណែនាំ​ថា ចៀសវាង​នូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ​។

អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ ក្នុង ភូមិសាស្ត្រខេត្តកោះកុង។ ការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុងនេះ គឺ ដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែងយូឆ្នាំ និង ទុកជាដីបម្រុង របស់ខេត្ត ។

លោក​ ចូ ​បៃ​ដិ​ន​ ​ថ្កោលទោស​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​លើ​ក្រុម​បាតុករ​ ​និង​ចាត់ទុកថា​ ​ជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ

​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្កោលទោស​ការ​ប​ង្រ្កា​ប​យ៉ាង​បង្ហូរ​ឈាម​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​ចាត់ទុកថា​ ​គឺជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​មនុស្ស​ច្រើនជាង​១​០​០​នាក់​ ​ក្នុង​នោះ​រួម​មាន​ក្មេងៗ​៧​ផង​ដែរ​ ​។​

ក្នុងវិបត្តិកូវីដ វៀតណាមអាចមានកំណើនសេដ្ឋកិច្ចប្រមាណ6.5 ភាគរយសម្រាប់ឆ្នាំ2021នេះ

យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រចន្តទីផ្សារ និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងដើរតាមផែនការដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ឆ្នាំ2021 ដែលអាចនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ6.5ភាគរយ ខណៈដែលប្រទេសដែលស្ថិតនៅជាប់គ្នា រាប់ទាំងកម្ពុជាផងដែរកំពុងជួបឱនភាព។

តាមដានលទ្ធផល និងដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

គិតមកត្រឹមថ្ងៃចន្ទម្សិលមិញនេះ កិច្ចប្រជុំរវាងអ្នកតំណាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តធ្វើនៅឡើយ​ខណៈ​ដែលអ្នកតំណាងខាងភាគីអាមេរិកគឺលោកស្រី Katherine Tai បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេចចិត្ត​ក្នុងការលើក​លែង​ពន្ធ​ណាមួយនៅឡើយសម្រាប់ទំនិញរបស់ប្រទេសចិន ប៉ុន្តែបានបង្ហើបថានឹងនៅតែមានលទ្ធភាពក្នុងការបន្តកិច្ចចរចាគ្នាបន្ថែមទៀត។

អង្គការ​ ​WHO​ ​និង​មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​បង្ហាញ​ការ​គាំទ្រ​លើ​គំនិត​បង្កើត​សន្ធិសញ្ញា​ជំងឺរាតត្បាត​សម្រាប់​ភាព​អាសន្ន​នា​ពេល​អនាគត

មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ ​ដែល​នឹង​ជួយ​ពិភពលោក​ក្នុង​ការដោះស្រាយបញ្ហា​សុខភាព​នា​ពេល​អនាគត​ ​ដូចជា​ជំងឺ​ ​Co​v​i​d​-19 ​ដែល​កំពុងតែ​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ​។​

សហរដ្ឋអាមេរិក​ពិចារណា​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​វិល​មក​កាន់អំណាច​វិញ

សហរដ្ឋអាមេរិក​បាន​និង​កំពុង​រៀបចំ​ជាបន្ទាន់​ ​ដើម្បី​ផ្អាក​រាល់​ការ​ទាក់​ ​ទង​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ឆ្នាំ​២​០​១​៣​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ ​វិលត្រឡប់​មក​កាន់អំណាច​វិញ​ ​នេះ​បើ​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ ​លោកស្រី​ ខា​ធើ​រី​ន​ តៃ (K​at​her​in​e​ ​T​a​i​) ​។