ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ខេត្តកំពង់ចាម​ បន្ត​ទទួល​​ថវិកា​ និង​សំភារៈ​ពី​សប្បុរសជន​ ​

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលការឧបត្ថម្ភជាសំភារៈ និងថវិកា ពីសប្បុរសជននៅក្នុងខេត្តកំពង់ចាម ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩ ។

ខេត្ដកំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលការឧបត្ថម្ភជាសំភារៈ និងថវិកា ពីសប្បុរសជននៅក្នុងខេត្តកំពង់ចាម ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩ ។

ក្នុងនោះរួមមាន៖
១, មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ៨លានរៀល។

២, អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ នូវទឹកបរិសុទ្ធ Angkor Puro ចំនួន៥០០ កេស។

ស្ថិតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និង​ផ្នែក​សំភារៈ​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ​ ជាពិសេស​ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​ ៕

Leave a Reply