ដាក់ឱ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​នៅ​មហាវិថី​ថ្មី​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ឱ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ប្រភេទ​ព្រែក​ជា​ពីរ ចំនួន ១០០​បង្គោល នៅ​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ ដោយ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ឱ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ប្រភេទ​ព្រែក​ជា​ពីរ ចំនួន ១០០​បង្គោល នៅ​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ ដោយ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ ។​

​មហាវិថី​ថ្មី​មួយ​ខ្សែ​នេះ​មាន​បណ្តោយ​ផ្លូវ​ជិត​៦​គីឡូម៉ែត្រ មាន​សួនច្បារ​កណ្តាល ចាប់ពី​ផ្លូវ លេខ​១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​) ស្រប​ប្រឡាយ​មេ​ខាងជើង រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ ។ ការដាក់​ឲ្យ ដំណើរការ​នេះ​ចាប់ផ្តើម​កាលពី​យប់​ថ្ងៃ​២៤​ខែមីនា​។​

​គួរ​បញ្ជាក់ថា ការដ្ឋាន​ស្ថាបនា​មហាវិថី​ខាងលើនេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ មហាវិថី​ថ្មី​នេះ​រត់ ត្រង់​ជួរ ភ្ជាប់​មក​មហាវិថី​អង្គរ ឆ្ពោះ​មក​រង្វង់​មូល​កាំ​កូ ។ ជា​ប្រភេទ​ផ្លូវភ្លោះ មាន​ប្រវែង ៥.៨៦០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ ជា​ផ្លូវ​បេតុង​អា​មេរ កម្រាស់ ២០​សង់ទីម៉ែត្រ ។ ទន្ទឹមនេះ ផ្លូវ​សងខាង ១២​ម៉ែត្រ​,​សួន​កណ្តាល ២​ម៉ែត្រ​និង​ចិញ្ចើមផ្លូវ​សងខាង ២​ម៉ែត្រ ផ្លូវ​ទ្វេរ​ទិស​មាន ៣​គន្លង​សម្រាប់​រថយន្ត​ទៅមក និង​មួយ​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ទៅមក​។ ដាក់​បណ្តាញ​លូ​សងខាង​ផ្លូវ​ទំហំ ០,៨​ម៉ែត្រ ប្រវែង ១១.៧២០​ម៉ែត្រ និង​ដាក់លូ​ឆ្លងកាត់ ទទឹងផ្លូវ ចំនួន​៨​កន្លែង​៕

Leave a Reply