ក្រុមហ៊ុន AstraZeneca និយាយថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព ៧៦ ភាគរយ​ក្នុង​ទិន្នន័យ​សាកល្បង​នៅ​សហរដ្ឋ​អាម៉េរិក​ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​

ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អង់គ្លេស​និង​ស៊ុយអែត​ឈ្មោះ AstraZeneca កាលពី​ថ្ងៃ​ពុធ​ទី​២៤​មីនា​បាន​ធ្វើ​ការកែសម្រួល​ឡើងវិញ ដោយ​ទម្លាក់​ចុះ ៣​ភាគរយ​នូវ​ប្រសិទ្ធភាព​​វ៉ាក់សាំង​កូ​វីដ​របស់ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​អាម៉េរិក​លើកឡើង​ពី​ការព្រួយបារម្ភ​ថា លទ្ធផល​ដែល​ទទួលបាន​ពី​ការសាកល្បង​នៅ​សហរដ្ឋ​អាម៉េរិក​គឺ​ហួស​សម័យ​ហើយ​។​

​ឥឡូវ​នេះ​ក្រុមហ៊ុន​និយាយ​ថា​វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព ៧៦ ភាគរយ​ជា​ជាង ៧៩ ភាគរយ​ក្នុង​ការទប់ស្កាត់​កូវី​ដ​។​

​ក្រុមហ៊ុន​បាន​បន្ថែមថា វា​នៅតែ​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ប្រឆាំងនឹង​ការធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ​ដោយកូវី​ដ​។​

​ចំណាត់ការ​នេះ​កើត​ឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​អ្នកជំនាញ​ឯករាជ្យ​ដែល​ត្រូវបាន​តែងតាំង​ដើម្បី​ត្រួតពិនិត្យ​ការសាកល្បង​នេះ បាន​សម្តែង​ការព្រួយបារម្ភ​ថា ក្រុមហ៊ុន AstraZeneca​មិន​បាន​បញ្ចូល​​ទិន្នន័យ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅក្នុង​តួលេខ ដែល​បាន​ចេញផ្សាយ​ដំបូង​របស់​ខ្លួន​ទេ​។​

​បន្ទាប់​មក​វិទ្យាស្ថាន​សុខភាព​ជាតិ​អាម៉េរិក​បានចេញ​សេចក្តីថ្លែងការណ៍​វិសាមញ្ញ​មួយ ដោយ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន AstraZeneca ធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​នេះ​និង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថ្មី​។​

​លោក​មេ​ណេ ផាន​ហ្គា​ឡូ​ស ជា​អនុប្រធាន​ប្រតិបត្តិ​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជីវៈគីមី បាន​និយាយថា​”​យើង​ទន្ទឹង​រង់ចាំ​ការ​ដាក់​ពាក្យ​ស្នើសុំ​បទ​ប្បញ្ញត្តិ​របស់​យើង​សម្រាប់​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​​គ្រាអាសន្ន​នៅ​សហរដ្ឋ​អាម៉េរិក​និង​ត្រៀម​សម្រាប់​ការផ្តល់​វ៉ាក់សាំង​រាប់​លាន​ដូ​សនៅ​ទូទាំង​សហរដ្ឋ​អាមេរិក​”៕

Leave a Reply