ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ទទួលវ៉ាក់សាំង Johnson & Johnson ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

លោកជំទាវបណ្ឌិតបានស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងអង្គភាពពាក់ព័ន្ធនានា បានទទួលវ៉ាក់សាំង Johnson & Johnson ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ។

អភិបាលខេត្តប៉ៃលិន ប្រកាសប្រមូលទិញបន្លែពីកសិករគ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់ ធ្វើអាហារជូនពលករ និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡឺស័ក

អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងអភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ទីរពាក់ពន្ធ័ តែងតែចុះពិនិត្យ ពង្រឹង តំលៃទីផ្សារ សំរាប់ដំណាំកសិផល បន្លែ គ្រប់ប្រភេទ របស់ពុកម៉ែបងប្អូន កសិករ ដាំដុះ ដោយធម្មជាតិ សំរាប់ផ្គត់ផ្គង់ជីវភាពជាលក្ខណះគ្រួសារ។ ជាលទ្ធផលពិនិត្យឃើញជាក់ស្តែង តំលៃទីផ្សារលើ មាត់ឈ្មួញកណ្តាល បើសិនយើងចុះពង្រឹងអោយបានជាប់ជាប្រចាំ ឈ្មួញកណ្តាល ក៍មិនហ៊ានទម្លាក់តំលៃទីផ្សារពិតប្រាកដទេ។

អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយសំណូមពររបស់ប្រជាកសិករ និងបញ្ហាស្រូវខ្វះខាតទឹក ដោយសារទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ

ក្រោយពីទទួលដំណឹងថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ខ្វះខាតទឹកសម្រាប់បូម ឬបង្ហូរចូលក្នុងស្រែរបស់ខ្លួន ជាហេតុធ្វើឱ្យដំណាំស្រូវជាច្រើនហិកតា ទទួលរងការខូចខាត បើសិនជាសិន ជាមិន ការជួយសង្គ្រោះបានទាន់ពេលវេលា ទើបនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងក្រុមការងារ បានអញ្ជើញចុះអន្តរាគមន៍សម្របសម្រួល ក្រោមនយោបាយ ឈ្នះឈ្នះ ដើម្បីបើកទំនប់ទឹក ដែលប្រជាពលរដ្ឋមួយចំនួនតូច ខ្វះការយល់ដឹង នាំគ្នាបិទខ្ទប់ស្ទាក់ទឹក ទុកសម្រាប់ប្រើប្រាស់តែស្រែរបស់ខ្លួន នៅក្នុងភូមិសំបូរ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័កថ្មី

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំមណ្ឌលចត្តាឡីស័ក នៅអតីតសៃឡូតាម៉ៅ ស្ថិតក្នុងឃុំអណ្តូង ស្រុកសាលាក្រៅ ដើម្បីត្រៀមផ្ទេរពលករមកពីមណ្ឌលនានាតាមសាលារៀន ក្នុងករណីសិស្សានុសិស្សចូលសិក្សាវិញនាពេលខាងមុខ។

រដ្ឋបាលខេត្តប៉ៃលិន ប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករក្រីក្រ តាមការបញ្ជាទិញរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ដោយអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួយប្រមូល ទិញ ផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រ ម្ចាស់ចំការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត ដើម្បីយក មកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំង ប្រជាពលរដ្ឋ កំពុង ធ្វើ ចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល។

អភិបាលខេត្តកោះកុង ដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ”រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងឯកឧត្តម កាយ សំរួម ប្រធាមក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅទីធ្លាសួនច្បារមុខសាលាខេត្តកោះកុង រួចដង្ហែរក្បួនចេញពីសាលាខេត្ត ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ និងបន្តដង្ហែរជុំវិញផ្សារដងទង់ បញ្ចប់យុទ្ធនាការនៅមុខសាលាខេត្តកោះកុង ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

ខេត្តប៉ៃលិន ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ

ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ព្រមទាំង ក្រុម ការងារ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅមន្ទីរ ពេទ្យ បង្អែកខេត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អភិបាលខេត្តកោះកុង ជួបសំណេះសំណាល និងផ្តល់អំណោយដល់ប្រជានេសាទ ចំនួន២ឃុំ ដែលជួបបញ្ហាជីវភាព

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជានេសាទចំនួន ២ឃុំ គឺឃុំកណ្តោល និងឃុំអណ្តូងទឹក  ស្រុកបូទុមសាគរ ចំនួន ៣២៧គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព ថ្ងៃអាទិត្យ ៧ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣​គ្រឿង បំពាក់​ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ​

ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣​គ្រឿង ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន សម្រេចឲ្យ​ទិញ ​​ដើម្បី​បំពាក់​ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ​។ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទៅ​ត្រួតពិនិត្យ​ឧទ្ធម្ភាគចក្រ​ទាំងនោះ នៅ​បញ្ជាការដ្ឋាន​កងទ័ពអាកាស​។​

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ២កន្លែង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ

អភិបាលខេត្តកោះកុង អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន

អភិបាលខេត្តកោះកុង អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន និងនាំយកចែកជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ចំនួន ៥០ គ្រួសារ។

អភិបាលខេត្តកោះកុង អញ្ជើញអមដំណើរលោកជំទាវ ឱ វណ្ណឌីន ប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃចន្ទ ៩ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងផ្សព្វផ្សាយខ្លឹមសារនៃសរាចរណែនាំ ព្រមទាំងសេចក្តីសម្រេចមួយចំនួន ថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១

អភិបាលខេត្តកោះកុង អញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះពិនិត្យមណ្ឌលចត្តាឡីស័កសាលាខេត្តចាស់ ដើម្បីត្រៀមរៀបចំ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កសាលាខេត្តចាស់ ដើម្បីត្រៀមរៀបចំ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។

ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣

៖ ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ដែលមានសមាសភាពសរុបចំនួន ៥០រូប ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៩១៩ គ្រួសារ ក្នុងស្រុកកងមាស

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៩១៩ គ្រួសារ ក្នុងស្រុកកងមាស។

លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ

លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ

ប្រជាពលរដ្ឋក្នុងក្រុងបានលុងខេត្តរតនគិរីជិត២ម៉ឺននាក់ នឹងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ ទ្រង់ទ្រាយធំលើកទី១ សម្រាប់ខេត្តរតនគិរី ចាប់ដំណើរការហើយគឺចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ខែឆ្នាំដ៏ដែល។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤ ក្នុងក្រុងបានលុងប្រមាណជិត២ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនេះជាចំនួន ដ៏ច្រើនមួយដែលប្រជាពលរដ្ឋគ្រោង បានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា ដែលរដ្ឋបាលខេត្តរតនគិរីបានរៀបចំ ចំនួន២ទីតាំង គឺនៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ និងនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ នេះបានថ្លែងឲ្យដឹងថាៈ គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំងបានទទួលវ៉ាក់សាំងកូវីត១៩ ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិ បាលបានចំនួន ៣៧ ម៉ឺនដូស ហើយ និងក្នុងថ្ងៃទី១៣នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ស្រុកក្នុងទូទាំងខេត្តចំនួន ២៤ គោលដៅ ។

អភិបាលខេត្តពោធិ៍សាត់ បន្តអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្ទះ សាលារៀនមណ្ឌលសុខភាពស្នាក់ការភូមិ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្ទះ សាលារៀនមណ្ឌលសុខភាពស្នាក់ការភូមិ និងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។