ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣

៖ ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ដែលមានសមាសភាពសរុបចំនួន ៥០រូប ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

(កោះកុង)៖ ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ដែលមានសមាសភាពសរុបចំនួន ៥០រូប ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។

កិច្ចប្រជុំ ផ្តោតសំខាន់លើរបៀបវារៈ :

១/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២/របាយការណ៍សកម្មភាពការងាររបស់គណៈអភិបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២១

៣/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ ស្ដីពការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង

៤/ស្ដាប់របាយការណ៍ គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២១ ៖

    -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

    -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

    -គណៈកម្មាធិការលទ្ធកម្ម

    -គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត

៥/ស្ដាប់របាយការណ៍លទ្ធផលការងារ ប្រចាំខែមិថុនា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត

៦/ស្ដាប់របាយការណ៍ ស្ដីពីស្ថានភាពជំងឺកូវីដ-១៩ ប្រចាំខែមិថុនា ឆ្នាំ២០២១

៧/បញ្ហាផ្សេងៗ….។

Leave a Reply