ព័ត៌មានជាតិ

កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធអនឡាញ ដោយសារតែការឆ្លងរាលដាលខ្លាំងជំងឺកូវីដ-១៩

យោងតាមក្រសួងការបរទេស ការសម្រេចរៀបចំកិច្ចប្រជុំតាមប្រពន្ធ័អនឡាញនោះ បានធ្វើឡើងក្នុងពេលដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី១៣ បានធ្វលជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM-SOM) កាលពីថ្ងៃទី៧ និងទី៩កក្កដាឆ្នាំ២០២១ តាមប្រពន្ធ័វីដេអួ។

អ្នកចូលទីស្ដីការក្រសួងមហាផ្ទៃទាំងអស់ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ជាមុន !

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកំណត់ឲ្យថ្នាក់ដឹកនាំ មន្ដ្រីរាជការមកបំពេញការងារ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូល នៃទីស្ដីការក្រសួង មុនពេលអនុញ្ញាតឲ្យចូលបម្រើការងារក្នុងការិយាល័យ។

រយៈពេល០៦ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចជាង១.៤ម៉ឺនតោនទៅកាន់ប្រទេសចំនួន១៧ កើនឡើងជិត៤០០ភាគរយ

រយៈពេល៦ខែ ឆ្នាំ២០២១នេះ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញម្រេចចំនួន១៤.៥៦១.៦២តោនទៅកាន់ប្រទេសចំនួន១៧ ដែលមានការកើនឡើងចំនួន៣៩៨.៧៦% ។

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកឧកញ៉ា ឃៀង សុជីវ័ន្ត និងក្រុមការងារ សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកឧកញ៉ា ឃៀង សុជីវ័ន្ត និងក្រុមការងារ តំណាងលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវត្រីខ ចំនួន៥០០កេសធំ និងមី ចំនួន១០០០កេសតូច សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងខេត្តពោធិ៍សាត់។

មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ក្នុងក្រុងបានលុង

នៅព្រឹកថ្ងៃ អង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន ឯកឧត្តម ថង សាវុន ជាប្រធាន បានចាត់មន្ត្រីក្រុមប្រតិបត្តិសាខា បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងសុវត្ថិភាពចារាចរណ៍ក្នុងបរិបទកូវីដ១៩ នៅតាមបណ្តាភូមិចំនួន ៨ ភូមិ នៃសង្កាត់ទាំង៤ ក្នុងក្រុងបានលុងខេត្តរតនគិរី។

ការនាំចេញរបស់កម្ពុជាទៅថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារធ្លាក់ចុះចំនួន៣៦.៦១ភាគរយក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១

យោងតាមរបាយការណ៍របស់ស្ថានទូតថៃប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ដោយតួលេខនេះ បានធ្លាក់ចុះចំនួន៣៦.៦១% ស្របពេលដែលការនាំចូលពីថៃវិញ មានទឹកប្រាក់រហូតដល់ជាង២,៩០៥លានដុល្លារក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១នេះ ។

អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ។

រដ្ឋបាលខេត្តតាកែវ រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំងស្រុកត្រាំកក់ មានចំនួនជាង ១២ម៉ឺននាក់

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី ២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កៅ វគ្គសែល អភិបាលស្រុក ត្រាំកក់ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ ស៊ីណូវ៉ាក់ ចំនួន ២៤ ម៉ឺនដូស ដើម្បីចាក់ជូនបងប្អូន ប្រជាពលរដ្ឋ ជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំង ស្រុកត្រាំកក់ មានជាង ១២ម៉ឺននាក់។

ខេត្តត្បូងឃ្មុំ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋហើយ!!

ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់ នូវដំណើរការចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្រុងសួង។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទសាសនាខេត្តកំពង់ចាម ចំនួន ១០០គ្រួសារ

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៀ សុភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទសាសនាខេត្តកំពង់ចាម ចំនួន ១០០គ្រួសារ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។

ប្រធានថ្មីនៃគ.ជ.ប : កម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតចំនួន៤ ចាប់ពីឆ្នាំ២០២១-២០២៤

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍ថា សម្រាប់ដំណាក់កាលចំពោះមុខចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោតនឹងត្រូវរៀបចំការបោះឆ្នោត ចំនួន ៤ គឺ៖ -ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ – ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ -ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ -ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩(ជុំទី៩ , ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១)

សេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩(ជុំទី៩ , ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១)

អភិបាលខេត្តកោះកុង ទទួលសម្ភារៈមួយចំនួនពីក្រុមហ៊ុន យ៉ាហ្សាគិ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលឧបត្ថម្ភនូវការឧបត្ថម្ភពីក្រុមហ៊ុន យ៉ាហ្សាគិ នូវសម្ភារៈមួយចំនួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្ងៃចន្ទ ៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។

អភិបាលខេត្តកំពង់ស្ពឺ សម្ភោធសមិទ្ធផលស្ពានបេតុងថ្មីមួយ ចំថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជា ៧០ឆ្នាំ

ស្ពានទ្រុតទ្រោមមួយកន្លែង ជាអតីតស្ពានដែកបាឡេ ត្រូវបានកសាងថ្មីឡើងវិញឲ្យទៅជាស្ពានបេតុង ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គំរោងនៃការកសាងនេះ ជាជាគម្រោងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ។

អភិបាលខេត្តតាកែវ បន្តនាំយកថវិកា ប្រគល់ជូន ក្រុមគ្រួសារមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ មួយគ្រួសារ នៅស្រុកត្រាំកក់

នៅរសៀលព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានបន្តដំណើរនាំយកថវិកា របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៥,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារ ឈ្មោះ វង្ស សាមឿន ភេទស្រី អាយុ ៦៣ឆ្នាំ បានស្លាប់ដោយសារវីរុសកូវីដ-១៩ ដែលមានអាសយដ្ឋាន នៅភូមិ អង្គតាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យលទ្ធផលការងារ របស់អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំថ្មដា

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្រុកវាលវែង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៥ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំថ្មដា ដែលមានលោក ខូយ រីដា ជាអភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការ។

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នចំនួន ៣ទីតាំង ក្នុងក្រុងសែនមនោរម្យ

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត​ និងអាជ្ញាធរក្រុង/សង្កាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមាន ០៣ទីតាំង ក្នុងនោះ នៅក្រោយផ្សារលឹម ប៉េងឃុន ចំនួន ៣១គ្រួសារ នៅភូមិកណ្តាលចំនួន ០៦គ្រួសារ និងភូមិពូលូងចំនួន ០៨គ្រួសារ ស្ថិតនៅក្រុងសែនមនោរម្យ ដែលប្រជាពលរដ្ឋបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

អាជ្ញាធរខេត្តឧត្តរមានជ័យ អញ្ជើញជួបពិភាក្សាជាមួយប្រតិភូ អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក

នារសៀលថ្ងៃសៅរ៍ទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀងជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ៣វត្ត ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់ស្បៀងជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ៣វត្ត ស្ថិតនៅក្នុងភូមិត្របែកប្រហោង សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តប៉ៃលិន រៀបចំបំពាក់គ្រែពេទ្យចំនួន ៨០០ដាក់នៅតាមមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលទើបរៀបចំបន្ថែម

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានដឹកនាំក្រុមការងារ និងមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ចុះរៀបចំនៅតាមទីតាំងអគាររដ្ឋចំនួន ៤កន្លែង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបំពាក់គ្រែពេទ្យចំនួន ៨០០ ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។