អភិបាលខេត្តប៉ៃលិន ប្រកាសប្រមូលទិញបន្លែពីកសិករគ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់ ធ្វើអាហារជូនពលករ និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡឺស័ក

អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងអភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ទីរពាក់ពន្ធ័ តែងតែចុះពិនិត្យ ពង្រឹង តំលៃទីផ្សារ សំរាប់ដំណាំកសិផល បន្លែ គ្រប់ប្រភេទ របស់ពុកម៉ែបងប្អូន កសិករ ដាំដុះ ដោយធម្មជាតិ សំរាប់ផ្គត់ផ្គង់ជីវភាពជាលក្ខណះគ្រួសារ។ ជាលទ្ធផលពិនិត្យឃើញជាក់ស្តែង តំលៃទីផ្សារលើ មាត់ឈ្មួញកណ្តាល បើសិនយើងចុះពង្រឹងអោយបានជាប់ជាប្រចាំ ឈ្មួញកណ្តាល ក៍មិនហ៊ានទម្លាក់តំលៃទីផ្សារពិតប្រាកដទេ។

(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងអភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ទីរពាក់ពន្ធ័ តែងតែចុះពិនិត្យ ពង្រឹង តំលៃទីផ្សារ សំរាប់ដំណាំកសិផល បន្លែ គ្រប់ប្រភេទ របស់ពុកម៉ែបងប្អូន កសិករ ដាំដុះ ដោយធម្មជាតិ សំរាប់ផ្គត់ផ្គង់ជីវភាពជាលក្ខណះគ្រួសារ។ ជាលទ្ធផលពិនិត្យឃើញជាក់ស្តែង តំលៃទីផ្សារលើ មាត់ឈ្មួញកណ្តាល បើសិនយើងចុះពង្រឹងអោយបានជាប់ជាប្រចាំ ឈ្មួញកណ្តាល ក៍មិនហ៊ានទម្លាក់តំលៃទីផ្សារពិតប្រាកដទេ។

បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានចុះប្រមូលទិញបន្លែពីកសិករគ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់ ធ្វើអាហារជូនពលករ និងអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡឺស័កនៅក្នុងមណ្ឌលនានាក្នុងខេត្តប៉ៃលិន។ ដូច្នេះ តំលៃ និងចំនួន កសិផលបន្លែ មានការប្រកួតប្រជែង ពុកម៉ែបងប្អូនក៍លក់បានក្នុងតំលៃយ៉ាងល្អសមរម្យ ។

អភិបាលខេត្តប៉ៃលិន សូមពុកម៉ែបងប្អូនកសិករ ដែលរស់នៅខេត្តប៉ៃលិន បើមានបន្លែដាំដុះ ដើម្បីជីវភាពជាលក្ខណះគ្រួសារ ពេលទទួលបានផលមិនមានទីផ្សារ ឬ ឈ្មួញកណ្តាល អោយក្នុងតំលៃថោក ក្រោមទីផ្សារ សូមទំនាក់ទំនងមក ក្រុមការងារ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលខេត្ត យើងនិងទទួលទិញដើម្បីធ្វើស្បៀងអាហារជូនបងប្អូនពលករទាំងអស់៕

Leave a Reply