អភិបាលខេត្តកោះកុង ដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ”រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងឯកឧត្តម កាយ សំរួម ប្រធាមក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅទីធ្លាសួនច្បារមុខសាលាខេត្តកោះកុង រួចដង្ហែរក្បួនចេញពីសាលាខេត្ត ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ និងបន្តដង្ហែរជុំវិញផ្សារដងទង់ បញ្ចប់យុទ្ធនាការនៅមុខសាលាខេត្តកោះកុង ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងឯកឧត្តម កាយ សំរួម ប្រធាមក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ”រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” នៅទីធ្លាសួនច្បារមុខសាលាខេត្តកោះកុង រួចដង្ហែរក្បួនចេញពីសាលាខេត្ត ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ និងបន្តដង្ហែរជុំវិញផ្សារដងទង់ បញ្ចប់យុទ្ធនាការនៅមុខសាលាខេត្តកោះកុង ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ-១៩  ខេត្តកោះកុង  សូម អំពាវនាវ  និង ស្នើសុំ ដល់ ប្រជាពលរដ្ឋ  ដែល មាន ការពាក់ព័ន្ធ នឹង អ្នក វិជ្ជមាន ជំងឺ កូវីដ-១៩  ក្នុង ពេល កន្លងមក នេះ  សូម មាន ការប្រុង ប្រយ័ត្ន  ធ្វើ ចត្តាឡីស័ក ឱ្យបាន ត្រឹម ត្រូវ តាម ការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋបាល ខេត្ត បានស្នើ ឱ្យ ប្រជាពលរដ្ឋ ទាំងអស់  ត្រូវ អនុវត្ត នូវ កាតព្វកិច្ច ពាក់ ម៉ាស់  និង កាតព្វកិច្ច រក្សា គម្លាត សុវត្ថិភាព ឱ្យ បាន តាម សេចក្តី ណែនាំ  និង ការសម្រេច ដាក់ ចេញ ដោយ ក្រសួង សុខាភិបាល  ដែល ខេត្ត កោះកុង តម្រូវឱ្យ មាន កាតព្វកិច្ច ពាក់ម៉ាស់  និង កាតព្វកិច្ច រក្សា គម្លាត សុវត្ថិភាព៕

Leave a Reply