រដ្ឋបាលខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ៧៥គ្រួសារ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៧៥គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។

ប៉ៃលិន៖ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៧៥គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក៍បាននាំមកនូវប្រសាសន៍ផ្ដាំ ផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃ លែងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ ប្រជា ពល រដ្ឋ ងាយរងគ្រោះ និង រងគ្រោះ ដោយគ្រោះ មហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយ អត់បាយ មិនបានដឹង និងមិនបានជួយដោះ ស្រាយ នោះទេ។

លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាក បាទ ក្រហម កម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាព ការងារ មនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និង មាន ប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍ គ្រឹះទាំង ០៧ប្រកា របស់ចលនាកាកបាទ ក្រហម កម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរង គ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ ជា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួន ដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ អគ្គីភ័យ គ្រោះ ថ្នាក់ ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសព ខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពល រដ្ឋ ទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ រក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បី ជាស វាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ហើយបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

ជាការឆ្លើយតប បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវទឹកចិត្តរំភើប និងសប្បាយរីករាយឥតឧបមា ចំពោះសម្ដេចទាំងទ្វេរ និងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោក ជំទាវ បាន ស្រីមុំ ជាប្រធានសាខា ដែលបានចុះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ហើយ សូមគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែ រក្សា ផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លានិង ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានសមប្រកបដោយពុទ្ធពរដ៏ ប្រសើរថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖ អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទាំង ៧៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូ ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ មី ១កេស ទឹកបរិសុទ្ធ ១កេស ឃីត ១ (កន្ទេល ១, មុង ១, ភួយ ១, ក្រម៉ា ១) និងថវិកាមួយចំនួនផងដែរ៕

Leave a Reply