រដ្ឋាភិបាលត្រៀមដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់ ក្រោយពីប្រជាជនកម្ពុជា ១៥០០០នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ

កម្ពុជាកំពុងតែពិចារណា​​ដំឡើង​ពន្ធលើផលិតផលថ្នាំជក់ឱ្យសមស្រប ដើម្បីជាយន្តការឈានទៅកាត់បន្ថយអត្រាអ្នករងគ្រោះ ដោយសារតែផលិតផលថ្នាំជក់ក៏ដូចជាការខាតបង់សេដ្ឋកិច្ចផ្សេងៗហើយក៏ជាការឆ្លើយតប ទៅនឹង​​គោល​​ការណ៍ណែនាំ នៃអនុសញ្ញាស្រោបដោយថ្នាំជក់ ដែលតម្រូវឱ្យកម្ពុជាធ្វើការដំឡើង​​ពន្ធផលិតផលថ្នាំជក់យ៉ាងទាបបំផុត៧០ភាគរយ ។

ការដំឡើងពន្ធបារីជាផ្នែកមួយក្នុងការជំរុញឱ្យអ្នកជក់បារីមានការផ្លាស់ប្ដូរ នូវការសម្រេចចិត្តឈប់ជក់​​ឬក៏កាត់បន្ថយការជក់បារី។ តាមរយៈការអង្កេតបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកជក់បារី នឹង​​ធ្វើការ សម្រេចចិត្តឈប់ជក់ក្នុងករណីដែលបារីឡើងថ្លៃរហូតទៅដល់បួនដងធៀបទៅនឹងតម្លៃ ដែលបាន​​ទិញចុងក្រោយ ៣០០០រៀល នៅក្នុងមួយកញ្ចប់។ លទ្ធផលនៃការអង្កេតនេះ វាស្របទៅនឹងលទ្ធផល​នៃការសិក្សាមួយ ដែលបានបង្ហាញអត្រាអ្នកជក់បារី បានធ្លាក់ចុះ ជាង២ភាគរយនៅពេលដែល​​តម្លៃបារី​មានការកើនឡើងពីរដង។ បន្ថែមពីនេះទៀត បានកាត់បន្ថយអត្រាអ្នកស្លាប់មុនអាយុ ប្រហែល ៣០ភាគ​រយ រីឯចំណូលពន្ធសរុបបានកើនឡើងរហូតទៅដល់បីដងផងដែរ។

នៅកម្ពុជាមនុស្ស១៥០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ហើយបញ្ហានេះ បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិប្រមាណ២.៧១ទ្រី​​លានរៀលនៅក្នុងមួយឆ្នាំ ស្មើនឹង៣ភាគរយនៃជី.ឌី.ភី៕

Leave a Reply