ឯកឧត្តម ជុំ កុសល ប្រកាសសូមគាំទ្រពេញទំហឹងចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់ជាតិក្នុងនាមពលរដ្ឋខ្មែរ!

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជាសាធារណៈ សូមគាំទ្រពេញទំហឹងចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់ជាតិក្នុងនាមពលរដ្ឋខ្មែរ។ នេះបើយោងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ជុំ កុសល។

ភ្នំពេញ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជាសាធារណៈ សូមគាំទ្រពេញទំហឹងចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់ជាតិក្នុងនាមពលរដ្ឋខ្មែរ។ នេះបើយោងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ជុំ កុសល។

ឯកឧត្តម ជុំ កុសល បានលើកឡើងថា ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់ជាតិមាន ៖ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហ មុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ត្រូវតែឈានដល់ដំណាក់កាលពង្រឹងសណ្តាប់ធ្នាប់នយោបាយជាតិ ដែលឯករាជ្យភាព និងអធិបតេយ្យជាតិ ត្រូវធានាដោយសញ្ជាតិខ្មែរតែមួយ សម្រាប់បុគ្គលក្នុងតួនាទីជាមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ។

ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមានថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ៕

Leave a Reply