ព័ត៌មានអន្តរជាតិ
តុលាការកាត់ទោសលោក Nicolas Sarkozy អតីតប្រធានាធិបតីបារាំង ពីបទពុករលួយឲ្យជាប់គុក៣ឆ្នាំ
វិនិយោគចិននៅក្នុងប្រទេសអូស្ត្រាលីដាំក្បាលចុះជាង 60 ភាគរយកាលពីឆ្នាំទៅ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសអូស្ត្រាលីត្រូវបានគេដឹងថាបានធ្លាក់ចុះខ្លាំងរហូតទៅដល់ 61 ភាគរយកាលពីឆ្នាំ2020 ដែលវាគឺជាតួលេខមិនធ្លាប់មានឡើយក្នុងរយៈពេល 6 ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះយ៉ាងគំហុកនេះក៏ត្រូវបានគេមើលឃើញថាបានកើតឡើងនៅក្នុងពេលដែលស្ថានភាពការទូតរវាងប្រទេសមហាយក្សទាំងពីរកំពុងមានភាពតានតឹងដាក់គ្នាដោយក្នងនោះតាមទិន្នន័យដែលបានបង្ហាញដោយសកលវិទ្យាល័យជាតិអូស្ត្រាលីបានឲ្យយើងឃើញថាទំហំវិនិយោគរបស់ចិននៅក្នុងប្រទេសអូស្ត្រាលីមានត្រឹមតែ 780 លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំទៅ។ នៅក្នុងឆ្នាំ 2020 នេះផងដែរក្រុមហ៊ុនវិនិយោគរបស់ចិនមានចំនួនត្រឹមតែ 20 ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលីធៀបទៅនឹងទំហំវិនិយោគខ្លាំងបំផុតកាលពីឆ្នាំ 2016 ដែលគ្រានោះក្រុមហ៊ុនចិនមានរហូតទៅដល់ 111 ។ដោយឡែកតួលេខកាលពីឆ្នាំ 2019 វិនិយោគចិនគឺ បានធ្លាក់ចុះរហូតទៅដល់ 47 ភាគរយរួចទៅហើយដែលឆ្នាំនោះទំហំវិនិយោគសរុបមានត្រឹមតែ 1.57 ពាន់លានដុល្លារប៉ុណ្ណោះ។
WHO ៖ បន្តប្រុងប្រយត្ន័ចំពោះការកើនឡើងករណីឆ្លងជំងឺកូវីដ ១៩ ទោះមានវ៉ាក់សាំងក៏ដោយ
ប្រធានអង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យមានការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយយុត្តិធម៌ ខណៈពេលដែលបង្កើនការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃករណីឆ្លងថ្មីៗនេះ ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងបានចាប់ផ្តើមនៅក្នុងប្រទេសហ្គាណា និងកូឌីវ័រនៅក្រោមកម្មវិធី COVAX ។ វាជាក្របខ័ណ្ឌអន្តរជាតិដើម្បីធានាបាននូវការទទួលវ៉ាក់សាំងត្រឹមត្រូវ ។
ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកជំរុញអោយប្រជាជនខ្លួនទាំងអស់យល់ព្រមចាក់វ៉ាក់សាំងចំនួន០៣ ដែលទើបត្រូវបានអនុម័តអោយប្រើប្រាស់
អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានលើកទឹកចិត្តឱ្យពលរដ្ឋអាមេរិកទាំងអស់ យល់ព្រមចាក់វ៉ាក់សាំងណាមួយក៏បាន ក្នុងចំណោមវ៉ាក់សាំងទាំង០៣ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានថ្លែងអំពាវនាវខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យម្សិលមិញ ពោលគឺក្រោយពេលដែលវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន ចនសុន អ៊ែន ចនសុន (J&J) ត្រូវបានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៣ ដែលទទួលបានការអនុញ្ញាតនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច និងក្រុមហ៊ុន ម៉ូឌែណា ។
ដូណាល់ ត្រាំ ព្រលយឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤ តែទាត់ចោលរឿងបង្កើតបក្សថ្មី
លោក ដូណាល់ ត្រាំ គ្មានផែនការបង្កើតគណបក្សនយោបាយថ្មីទេដោយបានប្រាប់ក្នុងសន្និសិទអភិរក្សក្នុងរដ្ឋហ្លរីដាថា វានឹងធ្វើឲ្យបែកសំឡេងឆ្នោតគណបក្សសាធារណៈទៅវិញ។ ក្នុងសុន្ទរកថាលើកដំបូង ចាប់តាំងពីចាញ់ឆ្នោតលោកប្រធានាធិបតី ចូ បៃដិន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចនឹងឈរឈ្មោះដើម្បីតំណែងប្រធានាធិបតីទៀតនៅឆ្នាំ២០២៤។ លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃអំពីអ្នកបន្តវេនថ្មីរបស់លោក ដោយបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបានចេញពី«អាមេរិកដំបូង ទៅ អាមេរិកចុងក្រោយ។អតីតប្រធានាធិបតីរូបនេះនៅជាប់បំរាមពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook និង Twitter ដែលជាការឆ្លើយតបទៅនឹងកុបកម្មដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីខែមករា។ក្នុងសន្និសីទនោះ លោក ត្រាំ បាននិយាយថា ៖«យើងជួបជុំគ្នារសៀលនេះដើម្បីនិយាយពីអនាគត គឺនិយាយពីអនាគតរបស់យើង។ និយាយពីអនាគតគណបក្សរបស់យើង និងនិយាយពីអនាគតប្រទេសជាតិជាទីស្រឡាញ់របស់យើង»។លោកបានច្រានចោលពាក្យចចាមអារ៉ាមដែលបានកើតមានថា លោកប្រហែលជាបង្កើតគណបក្សនយោបាយថ្មី។
លោក បូរីស ចនសុន ជំរុញអោយប្រជាជនអង់គ្លេសទាំងអស់ចាក់វ៉ាក់សាំង Covid-19 ខណៈមនុស្សជាង២០លាននាក់ហើយបានចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង
អង់គ្លេសបញ្ចេញទិន្នន័យប្រជាជនទទួលការចាក់វ៉ាក់សាំងកូវីដដូសទី ១ និងទី ២
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ថា រហូតមកដល់ពេលនេះប្រជាជនជាង ២០ លាននាក់នៅទូទាំងចក្រភពអង់គ្លេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង នៅពេលដែលប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងលឿនបំផុតនៅអឺរ៉ុប ។ យោងតាមទិន្នន័យខាងលើបានឲ្យដឹងទៀតថា ប្រទេសអង់គ្លេសបានទទួលរងនូវចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតនៅអឺរ៉ុបដែលបច្ចុប្បន្នមានចំនួន ១២២,៨៤៩ នាក់ និងជាប្រទេសមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងចំណោមប្រទេសអ្នកមានធំៗ ។ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រជាជនអង់គ្លេសសរុបចំនួន ២០.០៩ លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ហើយស្ទើរតែ ៨០០,០០០ នាក់បានទទួលការវ៉ាក់សាំងដូស ២ ។ កាលពីសប្តាហ៍មុនអង់គ្លេសបាននិយាយថា មនុស្សពេញវ័យច្រើនជាងម្នាក់ក្នុងចំណោម ៣ នាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ។
ដូណាល់ ត្រាំ ព្រលយឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤ តែទាត់ចោលរឿងបង្កើតបក្សថ្មី
លោក ដូណាល់ ត្រាំ គ្មានផែនការបង្កើតគណបក្សនយោបាយថ្មីទេដោយបានប្រាប់ក្នុងសន្និសិទអភិរក្សក្នុងរដ្ឋហ្លរីដាថា វានឹងធ្វើឲ្យបែកសំឡេងឆ្នោតគណបក្សសាធារណៈទៅវិញ។ ក្នុងសុន្ទរកថាលើកដំបូង ចាប់តាំងពីចាញ់ឆ្នោតលោកប្រធានាធិបតី ចូ បៃដិន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចនឹងឈរឈ្មោះដើម្បីតំណែងប្រធានាធិបតីទៀតនៅឆ្នាំ២០២៤។ លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃអំពីអ្នកបន្តវេនថ្មីរបស់លោក ដោយបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបានចេញពី«អាមេរិកដំបូង ទៅ អាមេរិកចុងក្រោយ។ អតីតប្រធានាធិបតីរូបនេះនៅជាប់បំរាមពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook និង Twitter ដែលជាការឆ្លើយតបទៅនឹងកុបកម្មដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីខែមករា។ ក្នុងសន្និសីទនោះ លោក ត្រាំ បាននិយាយថា ៖«យើងជួបជុំគ្នារសៀលនេះដើម្បីនិយាយពីអនាគត គឺនិយាយពីអនាគតរបស់យើង។ និយាយពីអនាគតគណបក្សរបស់យើង និងនិយាយពីអនាគតប្រទេសជាតិជាទីស្រឡាញ់របស់យើង»។ លោកបានច្រានចោលពាក្យចចាមអារ៉ាមដែលបានកើតមានថា លោកប្រហែលជាបង្កើតគណបក្សនយោបាយថ្មី។
ក្រោយបាតុករ ១៨ នាក់ស្លាប់ អាមេរិកត្រៀមវិធានការបន្ថែមប្រឆាំងយោធាមីយ៉ាន់ម៉ា
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រៀមវិធានការថ្មីប្រឆាំងនឹងមីយ៉ាន់ម៉ាទាក់ទងនឹងអំពើហិង្សាក្នុងពេលបាតុកម្មថ្មីៗនេះ ។ លោក Sullivan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា “យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកដើម្បីទទួលខុសត្រូវចំពោះអំពើហិង្សា និងរដ្ឋប្រហារថ្មីៗនេះ និងត្រូវពង្រឹងការគាំទ្ររបស់យើងចំពោះប្រជាជនភូមា” ។ បើយោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យក្នុងពេលមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមអ្នកតវ៉ា ។ ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសចំពោះអំពើហិង្សាមកលើក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ។
កូវីដ ធ្វើឱ្យបទល្មើសឧក្រិដ្ឋ ក្នុងប្រទេសជប៉ុន ថយចុះជាប្រវត្តិសាស្ត្រ
បទល្មើសឧក្រិដ្ឋ នៅក្នុងប្រទេសជប៉ុន បានថយចុះជាប្រវត្តិសាស្ត្រ ដោយសារតែមនុស្សម្នានាំគ្នា “សម្ងំនៅផ្ទះទប់ស្កាត់មេរោគ” ក្នុងអំឡុងពេលវីរុសកូវីដ-១៩ រាតត្បាត តែបទល្មើស Cyber និងអំពើហិង្សាក្នុងគ្រួសារ បែរជាកើនឡើងទៅវិញ។ អគ្គនាយកដ្ឋានប៉ូលិសនៃប្រទេសជប៉ុន បានបង្ហើបឱ្យដឹងថា ក្នុងឆ្នាំ2020 កន្លងទៅ ចំនួនបទល្មើសឧក្រិដ្ឋ បានថយចុះជាបន្តបន្ទាប់ ជាឆ្នាំទី6 និងមានចំនួនតិចបំផុត ក្នុងជុំ 76ឆ្នាំ ក្រោយពីចប់សង្គ្រាមលោកលើកទី2 មក។ ការប្លន់ទ្រព្យសម្បត្តិ និងការចូលរុករានផ្ទះសំបែងអ្នកដទៃ បានថយចុះយ៉ាងច្រើន ព្រោះមនុស្សម្នា បាននាំគ្នាសម្ងំនៅក្នុងផ្ទះ ក្នុងអំឡុងការឆ្លងរាតត្បាតរបស់កូវីដ-១។ បទល្មើសឧក្រិដ្ឋនៅតាមផ្លូវថ្នល់ ក៏ថយចុះ ព្រោះអាជ្ញាធរ បានបង្កើនការយាមកាម និងផ្សព្វផ្សាយឱ្យប្រជាជនផ្អាកចេញក្រៅផ្ទះ បើមិនចាំបាច់។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន លាលែងតំណែងដោយសារអាហារពេលល្ងាចមួយពេល
លោកស្រី Makiko Yamada អ្នកនាំពាក្យសំខាន់របស់នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានលាលែងពីតំណែងបន្ទាប់ពីលោកស្រីនិងមន្ត្រីការិយាល័យជាន់ខ្ពស់ដទៃទៀត ត្រូវបានគេស្តីបន្ទោសចំពោះការចូលរួមទទួលទានអាហារពេលល្ងាចថ្លៃៗ ដែលរៀបចំដោយកូនប្រុសរបស់លោក Suga។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា “លោកស្រី Yamada បានលាលែងពីតំណែងនៅថ្ងៃចន្ទទី១ខែមីនានេះ”។
លោកស្រីរដ្ឋមន្ត្រីសុខាភិបាលប្រទេសអាហ្សង់ទីនឆ្លងកូវីដ១៩
លោកស្រី Carla Vizzotti រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសអាហ្សង់ទីន កាលពីម្សិលមិញ បានប្រកាសថា លោកស្រីបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយលោកស្រីបាននិងកំពុងតែធ្វើចត្តាឡីស័ក។
អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចថ្មីមួយទៀត ដើម្បីអំពាវនាវអោយមានការទទួលបានវ៉ាក់សាំង Covid-19 ដោយសមភាព
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្តាហ៍នេះ បានផ្តល់ការអនុម័តយល់ព្រមជាឯកច្ឆន្ទលើសេចក្តីសម្រេចមួយ ដែលអំពាវនាវអោយមានការទទួលបាននូវវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសដែលមានបញ្ហាជម្លោះ និងប្រទេសក្រីក្រ ។ សេចក្តីសម្រេចខាងលើនេះ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ជាបន្ទាន់នូវសាមគ្គីភាព សមធម៌ និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង COVID-19 នៅតាមប្រទេសដែលមានលទ្ធភាពតិចតួច ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺនេះ ។ សេចក្តីសម្រេចដដែលនេះ ក៏ស្នើឲ្យបណ្តាប្រទេសអភិវឌ្ឍន៍ និងប្រទេសទាំងឡាយដែលមានលទ្ធភាព ជួយគ្នាបរិច្ចាគវ៉ាក់សាំងទៅកាន់បណ្តាប្រទេសចំណូលមធ្យមនិងទាប ក៏ដូចជាប្រទេសដែលត្រូវការជាចាំបាច់ ។
ប្រេសិតពិសេសមីយ៉ាន់ម៉ាអំពាវនាវអោយអង្គការសហប្រជាជាតិចាត់វិធានការចាំបាច់នានា ដើម្បីបញ្ចប់រដ្ឋប្រហារយោធាក្នុងប្រទេសខ្លួន
អាមេរិក៖ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក ខ្យ៉ ម៉ូ ទុនជួសមុខឲ្យរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានទម្លាក់ពីអំណាច ដោយសារការធ្វើរដ្ឋប្រហាររបស់យោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ បានអំពាវនាវអោយអង្គការសហប្រជាជាតិចាត់វិធានការចាំបាច់នានាប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ទើបអាចស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញអោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់ថា យើងត្រូវការការចេញសកម្មភាពខ្លាំងៗបំផុតថែមទៀត ពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីបិទបញ្ចប់ទៅវិញជាបន្ទាន់នូវការធ្វើរដ្ឋប្រហារយោធា ព្រមទាំងដើម្បីបញ្ចប់ការគាបសង្កត់ជនស្លូតត្រង់ ហើយប្រគល់រដ្ឋអំណាចឲ្យទៅប្រជាជនមីយ៉ាន់ម៉ា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។
រដ្ឋបាលលោក Biden នឹងយកប្រាក់ពីអ្នកកាសែតសេតវិមាន ១៧០ដុល្លារសម្រាប់ការធ្វើតេស្តកូវីដមួយលើក
រដ្ឋបាលលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងយកប្រាក់ពីអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានចំនួន១៧០ដុល្លារ សម្រាប់ការធ្វើតេស្តរកវីរុសកូរ៉ូណាប្រចាំថ្ងៃ ដែលរឿងនេះបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងក្នុងចំណោមអ្នកសារព័ត៌មាន។ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យសារព័ត៌មានសេតវិមាន នឹងចាប់ផ្តើមគិតថ្លៃសម្រាប់ការធ្វើតេស្តនៅសប្តាហ៍ក្រោយ។ ការចំណាយនេះ ស្មើនឹងថ្លៃសេវាចូលយកព័ត៌មាន សម្រាប់អ្នកកាសែតដែលផ្សព្វផ្សាយអំពីរដ្ឋបាល។ ខណៈដែលសេតវិមាន បានចំណាយប្រាក់សម្រាប់ការធ្វើតេស្តប្រចាំថ្ងៃ អស់រយៈពេលជិតមួយឆ្នាំមកហើយនោះ ពួកគេបានក្លាយជាបន្ទុកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល។
លោក Duterte ចុះហត្ថលេខាលើច្បាប់ផ្ដល់សំណងដល់ក្រុមហ៊ុនវ៉ាក់សាំង បើការចាក់មានប្រតិកម្ម
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ បានចុះហត្ថលេខាលើច្បាប់មួយដែលផ្តល់សំណងដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង ប្រសិនបើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ពួកគេបណ្តាលឲ្យមានផលប៉ះពាល់មិនល្អ ពោលប៉ុន្មានថ្ងៃមុនប្រទេសចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរោគ ។ ទោះបីជាស្ថិតក្នុងចំណោមប្រទេសមួយដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតនៅក្នុងទ្វីបអាស៊ីក៏ដោយ ប៉ុន្តែហ្វីលីពីនជាប្រទេសអាស៊ីចុងក្រោយបង្អស់ដែលបានទទួលវ៉ាក់សាំងកញ្ចប់ដំបូង ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីបាននិយាយថា ច្បាប់នេះនឹងតាមដានយ៉ាងរហ័សនូវការទិញ និងការចាក់វ៉ាក់សាំង ។ ច្បាប់នេះគ្របដណ្តប់ការបង្កើតមូលនិធិសំណងចំនួន ៥០០ លានប៉េសូ (១០.២៦ លានដុល្លារអាមេរិក) ដើម្បីទូទាត់សំណងសម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់បន្ទាន់របស់ដូសនៃវ៉ាក់សាំង ។ អវត្តមាននៃកម្មវិធីសំណងបានពន្យារពេលការផ្តល់វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ចំនួន ១១៧,០០០ ដូសដែលបានបរិច្ចាគតាមរយៈកម្មវិធី COVAX ខណៈរដ្ឋាភិបាលបានគ្រោងនឹងប្រើដូសទាំងនោះដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងនៅពាក់កណ្តាលខែកុម្ភៈ ។ ទន្ទឹមនោះប្រទេសហ្វីលីពីននឹងផ្តល់ការចាក់វ៉ាក់សាំង Sinovac Biotech…
លោកស្រី ស៊ូជី ត្រូវកងទ័ពនាំទៅឆ្ងាយ ពេលនេះកំពុងបាត់ខ្លួន
មេដឹកនាំដែលត្រូវបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនិយាយថា កំពុងបាត់ខ្លួនបន្ទាប់ពីកងទ័ព ផ្ទេរលោកស្រីពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ទីតាំងដែលគេមិនបង្ហាញមួយ ខណៈការតវ៉ាហិង្សានៅតែបន្ត។ ដោយដកស្រង់សម្តីមន្រ្តីនៅក្នុងគណបក្សរបស់លោកស្រី គេហទំព័រ Myanmar Now បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា លោកស្រីស៊ូជីអាយុ៧៥ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ក្នុងរដ្ឋធានី ណៃពិដោ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានផ្ទេរទៅកាន់កន្លែងផ្សេង។ ប្រភពពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឲ្យដឹងថា លោកស្រីត្រូវបានគេនាំទៅឆ្ងាយកាលពី៦ថ្ងៃមុន។
លោក Biden ព្រមានអ៊ីរ៉ង់ប្រយ័ត្នប្រយែងខ្លួន ក្រោយការវាយប្រហារលើកងកម្លាំងនៅស៊ីរី
ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា អ៊ីរ៉ង់មិនអាចធ្វើសកម្មភាពណាដោយគ្មានការដាក់ទោសនោះទេ ហើយបានព្រមានអ៊ីរ៉ង់ឲ្យប្រយ័ត្នប្រយែង បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើទីតាំងយោធាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ។ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយគាត់នៅរដ្ឋតិចសាស់ តើសារអ្វីដែលគាត់ព្យាយាមផ្ញើទៅអ៊ីរ៉ង់ដោយប្រើការវាយប្រហារតាមអាកាសនោះ លោក Biden បាននិយាយថា “អ្នកមិនអាចធ្វើសកម្មភាពនិទណ្ឌភាពបានទេ” ។ បន្ទាប់មកគាត់បន្ថែមថា “សូមប្រយ័ត្នប្រយែង” ។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារអាកាសប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសស៊ីរី ក្នុងការវាយឆ្មក់មួយដែលត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិកលោក Joe Biden ចាប់តាំងពីគាត់បានក្លាយជាប្រធានាធិបតីដោយបានសម្លាប់យុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន ២២ នាក់ ។ នោះជាការឆ្លើយតបជាក់ស្តែង ចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតប្រឆាំងនឹងគោលដៅអាមេរិកនៅប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យទាហានអាមេរិករងរបួស និងសម្លាប់អ្នកម៉ៅការម្នាក់ ។ ទន្ទឹមនោះការវាយប្រហារនេះបានទទួលការរិះគន់យ៉ាងខ្លាំងពីប្រទេសស៊ីរី និងអ៊ីរ៉ង់ ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ពួកគេមាន“ ចេតនា” និងមានគោលបំណង“ ដើម្បីកាត់បន្ថយស្ថានការណ៍ទាំងមូលនៅភាគខាងកើតស៊ីរី និងអ៊ីរ៉ាក់”…