រដ្ឋបាលលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងយកប្រាក់ពីអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានចំនួន១៧០ដុល្លារ សម្រាប់ការធ្វើតេស្តរកវីរុសកូរ៉ូណាប្រចាំថ្ងៃ ដែលរឿងនេះបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងក្នុងចំណោមអ្នកសារព័ត៌មាន។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យសារព័ត៌មានសេតវិមាន នឹងចាប់ផ្តើមគិតថ្លៃសម្រាប់ការធ្វើតេស្តនៅសប្តាហ៍ក្រោយ។ ការចំណាយនេះ ស្មើនឹងថ្លៃសេវាចូលយកព័ត៌មាន សម្រាប់អ្នកកាសែតដែលផ្សព្វផ្សាយអំពីរដ្ឋបាល។
ខណៈដែលសេតវិមាន បានចំណាយប្រាក់សម្រាប់ការធ្វើតេស្តប្រចាំថ្ងៃ អស់រយៈពេលជិតមួយឆ្នាំមកហើយនោះ ពួកគេបានក្លាយជាបន្ទុកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល។