ព័ត៌មានអន្តរជាតិ

​វៀតណាម​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ស្លាប់​លើកដំបូង​ ​ដោយសារ​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី

វៀតណាម​៖ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​វៀតណាម​ ​លោក​ N​guy​e​n ​Than​h​ ​Long​ ​និយាយ​ថា​ ​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ម្នាក់​ ​ដែល​បាន​ស្លាប់​ក្នុង​សណ្ឋាគារ​មួយ​នៅ​សង្កាត់​ ​T​a​y​ ​H​o ​ក្នុង​ទីក្រុង​ហាណូយ​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​ ​គឺ​ត្រូវ​បាន​កំណត់​ថា​ ​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី​ ​ខណៈ​គាត់​គឺជា​អ្នក​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​នេះ​ ​។​ យោង​តាម​លទ្ធផល​តេ​ស្ត​ហ្សែ​ន​បង្ហាញ​ថា​ ​វី​រុ​ស​បំ​លែងខ្លួន​ថ្មី​នេះ​ ​ត្រូវ​បាន​គេ​ហៅថា​ 20C ​ដែល​ជា​ទម្រង់​នៃ​វី​រុ​ស​ដែល​កំពុង​សាយភាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ស្រី​លង្កា​ ​ឥណ្ឌា​ ​និង​តៃ​វ៉ាន់​ ​។​ ​អ្នកជំនាញ​ធ្វើការ​ឲ្យ​សាខា​ក្រុមហ៊ុន​ ​M​its​u​i​ & ​Co​. ​Vietnam​ ​L​t​d​ ​រូប​នេះ​ ​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​ក្នុង​ទីក្រុង​ ហូ​ជី​មិញ​ ​ចន្លោះ​ថ្ងៃ​ទី​១​៧​ ​ដល់​ថ្ងៃ​ទី​៣​១​…

លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​អះអាង​ថា​ ​ថៃ​នឹង​មិន​ចូលរួម​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​ធ្វើជា​អ្នក​សម្រុះសម្រួល​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ឡើយ

​ថៃ​៖​ ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​ជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ដែល​តែងតាំង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​នៅ​ក្នុង​ប្រទេសជិតខាង​នេះ​ ​មិន​មានន័យ​ថា​ “​យល់ព្រម​ទទួលស្គាល់​” ​នោះ​ទេ​ ​។​ លោក​ ​ប្រា​យុទ្ធ​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​គ្រាន់តែ​ស្តាប់​រដ្ឋមន្ត្រីការបរទេស​មី​យ៉ា​ន់​ម៉ា​លោក​ វ៉ុ​ន​ណា​ ​មឿង​ ​ល្វីន​ ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និយាយ​អំពី​ ”​ការវិវត្តន៍​យោ​បាយ​” ​និង​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ប៉ុណ្ណោះ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ក៏បាន​បដិសេធ​ផង​ដែរ​ថា​ ​ថៃ​មិនបាន​ចូលរួម​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុង​ការ​ក្លាយ​ជា​អ្នក​សម្រុះសម្រួល​ ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ​និង​ថា​ ​បញ្ហានយោបាយ​ ​គឺជា​បញ្ហា​របស់​ប្រទេស​ពួកគេ​… ​ខ្ញុំ​ចង់​ជំរុញ​ពួកគេ​ឱ្យ​នាំ​ប្រទេស​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ​ ​។​

អង់គ្លេស​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា

​អង់គ្លេស​៖​ ​រដ្ឋាភិបាល​អង់គ្លេស​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​សមាជិក​យោធា​មី​យ៉ា​ន់​ម៉ា​ ​បន្ទាប់ពី​កងទ័ព​រឹបអូស​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​មេដឹកនាំ​ស៊ីវិល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​នេះ​ ​។​ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក​ ដូ​មី​និ​ក​ ​រ៉ា​អាប​ ​បាន​និយាយ​ថា​ ​អង់គ្លេស​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ឧត្តមសេនីយ៍​ចំនួន​០​៦​រូប​ ​រួម​ទាំង​មេបញ្ជាការ​យោធា​លោក​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ផង​ដែរ​ ​ដើម្បី​ផ្ញើ​សា​រយ៉ា​ង​ច្បាស់​ថា​ ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នឹង​ត្រូវ​ចាប់​អោយ​ទទួលខុសត្រូវ​ ​និង​ថា​ ​អាជ្ញាធរ​ត្រូវតែ​ប្រគល់​ការ​គ្រប់គ្រង​ឱ្យ​ទៅ​រដ្ឋាភិបាល​ ​ដែល​ជ្រើសរើស​ដោយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​វិញ​ ​។​

សហរដ្ឋអាមេរិក​បើក​ការវាយប្រហារ​លើ​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ទឹកដី​ប្រទេស​ស៊ី​រី

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បញ្ជា​យោធា​ប្រទេស​ខ្លួន​ ​បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​ទៅលើ​មូលដ្ឋាន​ជាច្រើន​កន្លែង​របស់​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​មន្ទីរ​បញ្ចកោណ​និយាយ​ថា​ ​ជា​ក្រុម​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​ខណៈ​ប្រតិបត្តិការ​នេះ​គឺជា​ការ​ឆ្លើយតបនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្តែ​ត​លើ​យោធា​អាមេរិក​នៅ​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​ ​លោក​ ​ចន​ ឃើ​ប៊ី​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​ថា​ ​ដោយមាន​បទបញ្ជា​ពី​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​យោធា​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មុននេះ​បន្តិច​ ​បាន​ដឹកនាំ​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើ​មូលដ្ឋាន​ ​និង​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ជាច្រើន​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​នៅ​ឯ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បន្ត​ធ្វើសកម្មភាព​នានា​ ​ដើម្បី​ការពារ​យោធា​អាមេរិក​ ​និង​ក្រុម​កម្លាំង​ចម្រុះ​អន្តរជាតិ​ ​។​

រកឃើញ​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ​ថ្មី នៅក្នុង​ទីក្រុង​នី​វ​យ៉​ក ដែល​វ៉ាក់សាំង​បច្ចុប្បន្ន អាច​មិនមាន​ប្រសិទ្ធភាព

អាមេរិក៖ លទ្ធផល​នៃ​ការស្រាវជ្រាវ ២កន្លែង បានបង្ហាញ​ឱ្យឃើញថា មេរោគ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​រកឃើញ​នៅក្នុង​ទីក្រុង​នី​វ​យ៉​ក ស៊ី​ធី កាលពី​ខែវិច្ឆិកា ឆ្នាំទៅ អាចមាន​កម្លាំង​តតាំង ខ្លាំង​ជាង​មេរោគ​ក្លាយ​ពូជ​ដទៃទៀត ជាមួយ​វ៉ាក់សាំង ដែល​មនុស្ស​កំពុង​នាំគ្នា​ចាក់​នាពេល​បច្ចុប្បន្ន  តែ​យ៉ាងណាក្ដី ក្រុមមន្ត្រី​ពេទ្យ​ជាន់ខ្ពស់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៥កុម្ភៈ) ម្សិលមិញ បាន​ប្រញាប់​ចេញមក​ថ្លែង​សម្រាល​ការព្រួយបារម្ភ​នេះ ដោយបាន​បញ្ជាក់ថា វា​ហាក់ដូចជា​លឿន​ពេក​ហើយ ក្នុងការ​ប្រញាប់​សរុប​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជាមួយ​មេរោគ​ក្លាយ​ពូជ​មួយ​នេះ។ លោក​វេជ្ជបណ្ឌិត ចេ​យ៍ វើ​ម៉ា ប្រធាន​ទីប្រឹក្សា​ខាង​វេជ្ជសាស្ត្រ របស់លោក ប៊ី​ល ដឹ ប្រា​ស៊ីអូ អភិបាលក្រុង​នី​វ​យ៉​ក បាន​បញ្ជាក់ថា វា​ហាក់ដូចជា​លឿន​ពេក​ហើយ ក្នុង​សន្និដ្ឋាន​លើ​លទ្ធផល​ពី​បន្ទប់​ប្រតិបត្តិការ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំងផ្សេងៗ ដែលមាន​ចំពោះ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្លាយ​ពូជ​មួយ​នោះ ព្រមទាំង​បង្ហាញ​ពី​ការបារម្ភ​កង្វល់ របស់​បណ្ដា​អ្នកវិទ្យាសាស្ត្រដទៃៗទៀត ដែល​បានដាក់​សំណួរ​ថា តើ​ហេតុ​អី បាន​លទ្ធផល​នៃ​ការស្រាវជ្រាវ…

ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់

ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីល បានកើនលើស២៥០,០០០នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៥ខែកុម្ភៈម្សិលមិញនេះ, មួយឆ្នាំបន្ទាប់ពីករណីទីមួយត្រូវបានបញ្ជា​ក់នៅក្នុងប្រទេស ដែលកំពុងប្រឈមនឹងកង្វះវ៉ាក់សាំងនិងរលកទីពីរដ៏កាចសាហាវមួយនេះ។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺកូវីដ១៩បានសម្លាប់មនុស្សចំនួន២៥១,៤៩៨នាក់ នៅក្នុងប្រទេសប្រេស៊ីល ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលកើនលើសកន្លះលាននាក់កាលពីថ្ងៃចន្ទ។ យោងតាមតួលេខរបស់ក្រសួងបានឲ្យដឹងថា​ នេះគឺជាសប្តាហ៍មានអ្នកស្លាប់ដោយសារជំងឺរាតត្បាតច្រើនបំផុតនៅក្នុងប្រទេសប្រេស៊ីល ដោយក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃគឺ១,៤៤៩នាក់។

ហ្វីលីពីន ស្នើដោះដូរគិលានុបដ្ឋាយិកា ជាមួយនឹងវ៉ាក់សាំងកូវីដ

នៅក្នុងសំណើមិនធម្មតាមួយ ហ្វីលីពីនកំពុងស្នើឲ្យចក្រភពអង់គ្លេស និងអាល្លឺម៉ង់ផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រាប់រយរាប់ពាន់ដូស ដោយដោះដូរជាមួយនឹងការបញ្ជូនគិលានុបដ្ឋាយិកាហ្វីលីពីនដែលមានតម្រូវការខ្ពស់នៅទូទាំងពិភពលោកជាបុគ្គលិកជួរមុខក្នុងពេលមានជំងឺរាតត្បាត ។ ក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា ខ្លួនមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងបែបនេះទេ ហើយអាទិភាពរបស់ខ្លួនគឺត្រូវប្រើការចាក់ក្នុងស្រុក ប៉ុន្តែបាននិយាយថា ខ្លួននឹងចែកចាយវ៉ាក់សាំងលើសកម្រិតជាអន្តរជាតិនាពេលអនាគត ។

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៣នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៣នាក់បន្ថែមទៀត ដែលភាគច្រើនសុទ្ធសឹងតែជា ករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយីតឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សម្រាប់ដូសដំបូងនៅថ្ងៃពុធនេះ ជាកិច្ចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac សរុប ២០០,០០០ដូសត្រូវបានដឹកជញ្ជូនតាមយន្តហោះ មកដល់អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ (Suvarnabhumi) នៃប្រទេសហើយនៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយរដ្ឋាភិបាលថៃបានអនុម័ត ឲ្យប្រើវ៉ាក់សាំងផលិតនៅចិននេះ ក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

SpaceX បញ្ឆេះម៉ាស៊ីននាវាអវកាសគំរូ SN10 ជាលើកដំបូង, ការធ្វើតេស្តអាចនឹងកើតឡើង នៅថ្ងៃព្រហស្បតិ៍

ក្រុមការងារ SpaceX ទើបតែបញ្ឆេះម៉ាស៊ីនរ៉ាប់ទ័រទាំង ០៣គ្រឿង របស់នាវាអវកាសគំរូចុងក្រោយ SN10 ជាលើកដំបូង ដើម្បីត្រួតពិនិត្យដំណើរការរបស់វា ខណៈការធ្វើតេស្តអាចនឹងកើតឡើង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

អាជ្ញាធរថ្នាក់តំបន់ស្នើឱ្យរដ្ឋាភិបាលលុបចោលវិធានការប្រកាសភាពអាសន្ន ខណៈករណីឆ្លងកូវីដ-១៩ ថយចុះ

អាជ្ញាធរនៅតាមតំបន់ជាច្រើននៃប្រទេសជប៉ុនបានស្នើសុំរដ្ឋាភិបាល ឲ្យដកការប្រកាសអាសន្នចេញជាបន្ទាន់ នៅមុនថ្ងៃទី០៧ ខែមីនាខាងមុខនេះ ខណៈ ករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ថ្មីៗបានធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

សហរដ្ឋអាមេរិក៖ មនុស្សជិត ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៣៧៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៩,២៥៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៣៧៤នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។