កូ​វីដ ធ្វើឱ្យ​បទល្មើស​ឧក្រិដ្ឋ ក្នុងប្រទេស​ជប៉ុន ថយចុះ​ជា​ប្រវត្តិសាស្ត្រ

បទល្មើស​ឧក្រិដ្ឋ នៅក្នុង​ប្រទេស​ជប៉ុន បាន​ថយចុះ​ជា​ប្រវត្តិសាស្ត្រ ដោយសារតែ​មនុស្សម្នា​នាំគ្នា “សម្ងំ​នៅផ្ទះ​ទប់ស្កាត់​មេរោគ” ក្នុងអំឡុងពេល​វីរុស​កូ​វីដ-១៩ រាតត្បាត តែ​បទល្មើស Cyber និង​អំពើហិង្សា​ក្នុង​គ្រួសារ បែរជា​កើនឡើង​ទៅវិញ។

អគ្គនាយកដ្ឋាន​ប៉ូលិស​នៃ​ប្រទេស​ជប៉ុន បាន​បង្ហើប​ឱ្យដឹងថា ក្នុង​ឆ្នាំ2020 កន្លងទៅ ចំនួន​បទល្មើស​ឧក្រិដ្ឋ បាន​ថយចុះ​ជា​បន្តបន្ទាប់ ជា​ឆ្នាំ​ទី6 និង​មាន​ចំនួន​តិច​បំផុត ក្នុង​ជុំ 76ឆ្នាំ ក្រោយពី​ចប់​សង្គ្រាមលោកលើកទី2 មក។ ការ​ប្លន់​ទ្រព្យសម្បត្តិ និង​ការចូល​រុករាន​ផ្ទះសំបែង​អ្នកដទៃ បាន​ថយចុះ​យ៉ាងច្រើន ព្រោះ​មនុស្សម្នា បាននាំគ្នា​សម្ងំ​នៅក្នុង​ផ្ទះ ក្នុងអំឡុង​ការឆ្លង​រាតត្បាត​របស់​កូ​វីដ-១។ បទល្មើស​ឧក្រិដ្ឋ​នៅតាម​ផ្លូវថ្នល់ ក៏​ថយចុះ ព្រោះ​អាជ្ញាធរ បាន​បង្កើន​ការ​យាមកាម និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​ផ្អាក​ចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់។

Leave a Reply