លោកស្រី ស៊ូជី ត្រូវកងទ័ពនាំទៅឆ្ងាយ ពេលនេះកំពុងបាត់ខ្លួន

មេដឹកនាំដែលត្រូវបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនិយាយថា កំពុងបាត់ខ្លួនបន្ទាប់ពីកងទ័ព ផ្ទេរលោកស្រីពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ទីតាំងដែលគេមិនបង្ហាញមួយ ខណៈការតវ៉ាហិង្សានៅតែបន្ត។

ដោយដកស្រង់សម្តីមន្រ្តីនៅក្នុងគណបក្សរបស់លោកស្រី គេហទំព័រ Myanmar Now បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា លោកស្រីស៊ូជីអាយុ៧៥ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ក្នុងរដ្ឋធានី ណៃពិដោ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានផ្ទេរទៅកាន់កន្លែងផ្សេង។

ប្រភពពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឲ្យដឹងថា លោកស្រីត្រូវបានគេនាំទៅឆ្ងាយកាលពី៦ថ្ងៃមុន។

Leave a Reply