អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន លាលែងតំណែងដោយសារអាហារពេលល្ងាចមួយពេល

លោកស្រី Makiko Yamada អ្នកនាំពាក្យសំខាន់របស់នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានលាលែងពីតំណែងបន្ទាប់ពីលោកស្រីនិងមន្ត្រីការិយាល័យជាន់ខ្ពស់ដទៃទៀត ត្រូវបានគេស្តីបន្ទោសចំពោះការចូលរួមទទួលទានអាហារពេលល្ងាចថ្លៃៗ ដែលរៀបចំដោយកូនប្រុសរបស់លោក Suga។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា “លោកស្រី Yamada បានលាលែងពីតំណែងនៅថ្ងៃចន្ទទី១ខែមីនានេះ”។

Leave a Reply