
អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យទីតាំងវត្តតុំ ដែលស្ថិតនៅជាយក្រុងដូនកែវសម្រាប់ធ្វើ ឈាបនដ្ឋានបូជាសព អ្នកជំងឺកូវីដ-១៩
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារិ៍ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យបរិវេណនៃទីតាំងវត្តតុំ ដែលស្ថិតនៅក្នុងភូមិបិនម៉ៅ សង្កាត់រការក្រៅ ជាយក្រុងដូនកែវ ខេត្តតាកែវ ធ្វើជាទីតាំងសម្រាប់ ឈាបនដ្ឋានបូជាសព អ្នកជំងឺកូវីដ១៩។