ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សូមកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះ ជាមួយមន្ត្រីសុខាភិបាល ប្រកបដោយភាពស្មោះត្រង់ អង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយកើតទ្បើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឈានដល់ការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ពីព្រោះនេះជាដំណាក់កាលលំបាកដែលត្រូវការចូលរួមពីកងកម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន នៅក្នុងប្រតិបត្តិការគ្រប់គ្រងតំបន់ចត្តាទ្បីស័ក ក្នុងស្ថានការណ៍ចាំបាច់កើតទ្បើង ដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែម ក្នុងការការពារការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។