អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលសារសំឡេង ដែលផ្សព្វផ្សាយគ្មានការពិតថា មានការបិទរាជធានីភ្នំពេញនៅយប់នេះ

ក្រោយមានសំឡេងមួយ បានចែកចាយក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចេញមកបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយ ពោលរាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

អ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ «TOWN» លោក ហាក់ សុខហេង មាន «វិជ្ជមានកូវីដ-១៩» បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយលោក ចាន់ មករា

លោក ហាក់ សុខហេង ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានចំពោះកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអតីតគូស្នេហ៍របស់ ដេននី ក្វាន់ គឺលោក ចាន់ មករា។

ឯកឧត្តម កើត រិទ្ធ ៖ អ្នកមានចេតនាចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ នឹងទទួលទោស​ស្មើបទល្មើសឧក្រិដ្ឋ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់​កូវីដ១៩ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស​កម្ពុជា ហើយច្បាប់នេះនឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឱ្យឆ្លងដល់អ្នកដទៃដូចបទ​ល្មើស​ឧក្រិដ្ឋ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗថា វីរុសកូវីដ-១៩បំប្លែងថ្មី ឆ្លងជាចង្កោមលឿនម្តងពី ៦ ទៅ ៧នាក់

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា បានអំពាវនាវជាថ្មីម្តងហើយម្តងទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី ហើយមេរោគបម្លែងថ្មីនេះកំពុងចារាចរសកម្មខ្លាំងក្លាបំផុតនៅប្រទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន «ច្បាប់ស្តីពីវិធានការ ទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ។

សម្តេចតេជោ ហ៊ុន សែន៖ ៣កុំ និង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត ក្នុងសម័យកូវីដ១៩

ជាមួយនឹងការបង្ហោះរូបតែម្នាក់ឯងជាច្រើនសន្លឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា «៣កុំ និង៣ការពារ» ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នាពេលនេះ។

អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ នឹងឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត

រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តយន្តការថ្មីមួយទៀត ដោយតម្រូវឲ្យអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ពេលដែលគាត់ចេញពីមន្ទីរពេទ្យ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃបន្ថែមទៀត។ នេះជាយន្តការថ្មី ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍សាជាថ្មី។

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា ប្រគល់រថយន្ត ​ម៉ូតូ និង​ឧបករណ៍សម្រាប់​បម្រើ​ការងារតាម​មណ្ឌល​សុខភាព ទាំង​១៦ ក្នុងស្រុក​រមាសហែក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩

ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា សមាជិក​អចិ​ន្ត្រែ​យ៍ គណៈកម្មាធិកា​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ស្រុក​រមាសហែក​ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ មីនា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​រថយន្ត ១​គ្រឿង ជូន​គណៈកម្មការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ស្រុក​រមាសហែក និង​ម៉ូតូ​ចំនួន ១៦ គ្រឿង ដល់​មន្ត្រី​សុខាភិបាល សម្រាប់ បម្រើ​ការងារ តាម​មណ្ឌល​សុខភាព ទាំង ១៦ ក្នុងស្រុក​រមាសហែក និង​បានផ្តល់​ម៉ាស៊ីន វាស់​កំដៅ ៥០ គ្រឿង មួកសុវត្ថិភាព ៥០ ។​

រដ្ឋបាលខេត្តកែប ចេញស្តីពីជូនដំណឹងពីការដាក់ប៉ុស្តិ៍ត្រួពិនិត្យការធ្វើដំណើរបស់ប្រជាពលរដ្ឋ មកពីក្រៅខេត្ត ចូលទឹកដីខេត្តកែប

រដ្ឋបាលខេត្តកែប បានចេញស្តីពីជូនដំណឹងពីការដាក់ប៉ុស្តិ៍ត្រួពិនិត្យការធ្វើដំណើរបស់ប្រជាពលរដ្ឋ មកពីក្រៅខេត្ត ចូលទឹកដីខេត្តកែប ដោយបានបញ្ជាក់ថា នឹងធ្វើការដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងគោលបំណងអនុវត្តវិធានការសុខាភិបាលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីក្រៅខេត្តចូលក្នុងភូមិសាស្រ្តខេត្តកែបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត

រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត

សាខាកាកបាទក្រហមខេត្តប៉ៃលិន ផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋទីទាល់ក្រ និងប្រគល់ផ្ទះ ១ខ្នង ដល់គ្រួសារពលរដ្ឋរងគ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, សមាជិកគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១៩គ្រួសារ និងប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។