រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត

រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត

សាខាកាកបាទក្រហមខេត្តប៉ៃលិន ផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋទីទាល់ក្រ និងប្រគល់ផ្ទះ ១ខ្នង ដល់គ្រួសារពលរដ្ឋរងគ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, សមាជិកគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១៩គ្រួសារ និងប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្ដម អភិបាលខេត្តរតនគិរី អញ្ជើញពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារជួរមុខ

ជាថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅមន្ទីរពេទ្យបង្អែកខេត្ត។

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការដាំដុះបន្លែ របស់កសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ក្នុងអំឡុងវិបត្តិកូវីដ-១៩ ដើម្បីជួយរកដំណោះស្រាយឱ្យបានទាន់ពេលវេលា

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យ មើលការដាំដុះបន្លែបង្ការរបស់ប្រជាកសិករលក្ខណៈគ្រួសារ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយរកដំណោះស្រាយជូន ពួកគាត់បានទាន់ ពេលវេលា។

លោកបៃដិន ដាក់ចេញផែនការបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងព្រមានប្រជាជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា លោកនឹងតម្រង់ទិសរដ្ឋនានារបស់អាមេរិក ដើម្បីឱ្យមនុស្សពេញវ័យទាំងអស់មានសិទ្ធិទទួលបានវ៉ាក់សាំងកូវីដ១៩ នៅត្រឹមថ្ងៃទី ១ ខែឧសភា ហើយបានជំរុញឱ្យជនជាតិអាមេរិកប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះ បន្ទាប់ពីលោកបានចុះហត្ថលេខាលើទឹកប្រាក់ចំនួន ១.៩ ទ្រីលានដុល្លារ​។នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការ១២ចំណុច ឱ្យអាជ្ញាធររួមគ្នាត្រូវអនុវត្តន៍ឲ្យខានតែបាន ដើម្បីទប់ស្កាត់កូវីដ១៩

អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ថ្នាក់ខេត្ត-ស្រុក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងកប់ និងដុតសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។

កម្ពុជា នឹងប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នាថ្ងៃទី២៧ ខែមីនា ខាងមុខនេះ

ប្រទេសកម្ពុជា នឹងចូលរួមជាមួយបណ្តាប្រទេសនានា នៅលើពិភពលោក ដើម្បីប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នាថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្ដមអ៊ុន ចាន់ដា អញ្ជើញចុះសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងមន្ត្រីរាជការតាមមន្ទីរ អង្គភាព ដែលជួបការប្រឈមខ្ពស់

ដោយការគិតគូរអំពីសុខទុក្ខរបស់ប្រជាជន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៨ អញ្ជើញសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ និងដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងមន្ត្រីរាជការតាមមន្ទីរ អង្គភាព ដែលជួបការប្រឈមខ្ពស់ ក្នុងខេត្តកំពង់ចាម។

លោកជំទាវ មិថុនា ភូថង អញ្ជើញចុះសួរសុខទុកកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹក២៦៩ និងបុស្តិ៍នគរបាលការពារព្រំដែនទឹកឡាំដាំ

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តមស្វាមី បានឆ្លៀតពេលវេលាថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខកងម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ថ្ងៃសៅរ៍ ១៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ចំនួនអ្នកចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម គិតមកដល់ថ្ងៃទី១២មីនានេះ មានជាង១សែន៦ម៉ឺននាក់

ក្រសួងសុខាភិបាលកម្ពុជា ជូនដំណឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ចាប់ពីថ្ងៃទី១០កុម្ភៈ គិតមកដល់ថ្ងៃទី១២មីនានេះ មាន១សែន៦ម៉ឺន៥១៣៣នាក់ ក្នុងនោះស្រី្តជិត៥ម៉ឺន៥ពាន់នាក់។ នេះបើយោងតាមប្រកាសព័ត៌មានពីក្រសួងសុខាភិបាល ៕