ថៃ​គ្រោង​អនុវត្ត​វិធានការ​កាត់បន្ថយ​ពេល​ធ្វើ​ច​ត្តាឡី​ស័ក​​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​ក្នុង​គោលដៅ​ជំរុញ​វិ​ស័យ​ទេសចរណ៍​អោយ​រស់​ឡើងវិញ

​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ខាងមុខនេះ​ ​ថៃ​នឹង​ចាប់​អនុវត្ត​ការ​បន្ធូរបន្ថយ​លើ​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដែលគេ​ហៅឈ្មោះ​ថា​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​តាម​តំបន់​ (​Area​ ​Quarantine​) ​ដើម្បី​ជំរុញ​វិ​ស​័​យ​ទេសចរណ៍​ប្រទេស​របស់​ខ្លួន​ឡើងវិញ​ ​។​

ថៃ​៖​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ខាងមុខនេះ​ ​ថៃ​នឹង​ចាប់​អនុវត្ត​ការ​បន្ធូរបន្ថយ​លើ​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដែលគេ​ហៅឈ្មោះ​ថា​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​តាម​តំបន់​ (​Area​ ​Quarantine​) ​ដើម្បី​ជំរុញ​វិ​ស​័​យ​ទេសចរណ៍​ប្រទេស​របស់​ខ្លួន​ឡើងវិញ​ ​។​

វិធានការ​ថ្មីៗ​នេះ​គឺ​ស្ថិត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ស្ដារសេដ្ឋកិច្ច​ប្រទេសជាតិ​ឡើងវិញ​ ​។​ ​ប៉ុន្តែ​សហ​ព័ន្ធ​ឧស្សាហកម្ម​ថៃ​និយាយ​ថា​ ​ទោះបី​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ត្រូវ​បន្ថយ​មក​នៅ​រយៈពេល​តែ​០​៧​ថ្ងៃ​ក៏ដោយ​ ​ក៏​វា​នៅតែ​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ​ ​ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ​ ​យើង​គួរ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឲ្យបាន​គ្រប់គ្នា​ ​នោះ​ទើប​ជា​គន្លឹះ​ដ៏​សំខាន់​ ​ដែល​អាច​ឆ្ពោះទៅ​រកការ​បើក​ព្រំដែន​ឡើងវិញ​ ​។​

យ៉ាងណាមិញ​ ​ស្ថិត​ក្រោម​ផែនការ​ខាងលើ​នេះ​ ​អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នឹង​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​មួយ​ស​ប្តាហ៍ ​ប៉ុណ្ណោះ​ ​ដែល​ពីមុន​គឺ​២​ស​ប្តាហ៍ ​។​ ​ក្រោយ​ធ្វើ​ច​ត្តាឡី​ស័ក​មួយ​ស​ប្ដាហ៍​រួចរាល់​ ​អ្នកទេសចរ​ណ៍​អាច​ធ្វើដំណើរ​ទៅកាន់​គ្រប់​ខេត្ត​ក្រុង​របស់​ប្រទេស​ថៃ​ ​ខណៈ​អ្នក​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ចំណាយ​ពេល​១​០​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ ​៕

Leave a Reply