
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧៣នាក់ ខណៈអ្នកជំងឺចំនួន ១៧នាក់ជាសះស្បើយ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧៣នាក់ ដែលក្នុងនោះ ៧១នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង ២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស (មិនមែនពលករមកពីប្រទេសថៃ) ខណៈអ្នកជាសះស្បើយមានចំនួន ១៧នាក់។