ទស្សនៈមិត្តអ្នកអាន៖ តើក្រុមប្រឆាំងបានធ្វើអ្វីខ្លះក្នុងពេលដែលកម្ពុជា កំពុងរងគ្រោះនៃរលកកូវីដ១៩?

ចំណងជើងនៃសំណួរនេះគឺហាក់ដូចជាបានដាស់ស្មារតីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស អាចធ្វើការវាយតម្លៃ និងបែងចែកយ៉ាងច្បាស់ក្រឡែតថា តើនរណាជាទេវតាមកប្រោសព្រំ និងថែទាំជីវិតប្រជាជន ហើយតើនរណាជាបិសាចដែលតាមព្យាបាទ ញុះញង់ រុញច្រានជីវិតប្រជាជនឱ្យធ្លាក់ទៅរកជ្រោះមរណៈនៃការរាតត្បាតដោយជំងឺកូវីដ-១៩។

អភិបាលរាជធានីភ្នំពេញបដិសេដព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះ ហាក់មានការកើនឡើង។

កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ចេញសេចក្តីថ្លែងការណ៍រួម១៤ចំណុច

កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ចេញសេចក្តីថ្លែងការណ៍រួម១៤ចំណុច

រដ្ឋាភិបាលថៃកំពុងពិចារណាភ្ជាប់ព័ត៌មានលម្អិតនៃ អត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ទៅនឹង Profile របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

ដោយលើកឡើងអំពីគោលបំណងក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ ការក្លែងបន្លំ ក៏ដូចជាខ្លឹមសារបង្ហោះផ្សាយដែលមានលក្ខណៈផ្ទុយនឹងច្បាប់ រដ្ឋាភិបាលថៃកំពុងពិចារណាភ្ជាប់អត្តសញ្ញាណបណ្ណរបស់ប្រជាជនខ្លួន ទៅនឹង Profiles របស់ពួកគេនៅលើបណ្តាញសង្គម។

ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៦០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃ៣១ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២ពាន់៩៤៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣១នាក់។

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

ឯកឧត្តម កឹម គុណវឌ្ឍន៍ឡើងជំនួសតំណែងលោកម៉ៅ អាយុទ្ធ ជាប្រធានសមាគមទូរទស្សន៍កម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចទទួលស្គាល់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្តោះអាសន្ន ជំនួសលោក ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព និង សម្រេចទទួលស្គាល់សមាសភាពបណ្តោះអាសន្នរបស់ គណកម្មាធិការសមាគមវិទ្យុកម្ពុជា ដែលមានទីស្នាក់ការនៅ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។

គណៈកម្មាធិការគណបក្សខេត្ត ខេត្តរតនគិរី ប្រារព្វពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំប្រារព្វពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត។

អភិបាលខេត្តប៉ៃលិន អញ្ជើញសម្របសម្រួល និងដោះស្រាយបញ្ហាវិវាទដីធ្លឺរាំរ៉ៃ ២ករណី

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញសម្របសម្រួល រហូតឈានដល់ដំណោះស្រាយ បញ្ហាវិវាទដីធ្លឺរាំរ៉ៃ ២ករណី និង១ករណី ជាទំនាស់ផ្ទៃក្នុងអង្គភាពមិនសុីចង្វាក់គ្នា ក្នុងពេលបំពេញការងារ ត្រូវបានដោះស្រាយ តាមនិតិវិធីឈ្នះ ឈ្នះ ទាំងអស់គ្នា គ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ គ្មានអ្នកខុស គ្មានអ្នកត្រូវ គ្មានអ្នកបំពាន ឈរលើស្មារតីឯកភាពគ្នា សាមគ្គីគ្នា ស្រុះស្រួលយោគយល់គ្នា ។