
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចថ្មីកំណត់បន្ថែមតំបន់មួយចំនួនជា «តំបន់លឿងទុំ» ក្រោយអ្នកឆ្លងកើនឡើងវិញ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចថ្មីកំណត់បន្ថែមតំបន់មួយចំនួនជា «តំបន់លឿងទុំ» ក្រោយអ្នកឆ្លងកើនឡើងវិញ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចថ្មីកំណត់បន្ថែមតំបន់មួយចំនួនជា «តំបន់លឿងទុំ» ក្រោយអ្នកឆ្លងកើនឡើងវិញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនិងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ (Covid-19) ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលសម្ភារពីលោក ហេង លីហុង អគ្គនាយក លី ហុង គ្រុប សម្រាប់ប្រើប្រាស់ក្នុងតម្រូវការចាំបាច់នានាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩។ អំណោយខាងលើរួមមានអង្ករ ២តោន ទឹកត្រី ទឹកស៊ីអ៊ីវ ១០០យួរ មី៥០កេះ និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក។
លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ប្រគល់របាំងសុវត្ថិភាពចំនួន ៣៥ ជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន នៃសមាគមនិស្សិតកម្ពុជាសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានចំនួន ៥ ក្រុម ទទួលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ ៣ ទីកន្លែងចាក់វ៉ាក់សាំង ស្ថិតក្នុងខណ្ឌសែនសុខ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យវិទ្យាល័យព្រះសីហនុ ដែលសម្រេចជ្រើសរើសបន្ថែមធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ខណៈមន្ទីរពេទ្យមេគង្គកំពង់ចាមបច្ចុប្បន្នមាន៤០៥គ្រែ និងយកវិទ្យាល័យ ដំដុះ សម្រាប់ធ្វេីជាមណ្ឌលចត្តាឡីសក័ បន្ទាប់ពីគរុកោសភូមិភាគកំពង់ចាម មានអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កកេីនឡេីង ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងក្លាយខ្លួនជាមេភេរវករ ចង់បង្កើតសហគមន៍អាស៊ីអាគ្នេយ៍មួយ ប្រឆាំងអាស៊ាន? ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងតាំងខ្លួនជាខ្មាំងសត្រូវ ជាមួយមេដឹកនាំប្រទេសអាស៊ាន ចោទមេដឹកនាំបណ្តាប្រទេសអាស៊ានថាផ្តាច់ការ។ ដោយយកមេដឹកនាំប្រទេសអាស៊ាន ទណ្ឌិតមេឧទ្ទាមលែងមានឱកាសបានជាន់ទឹកដីអាស៊ានជារៀងរហូត?”’
ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន ដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ ចំនួន៥០០គ្រួសារ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ធ្វើឡើងស្ថិតនៅវត្តកញ្ចក់ ទីរួមស្រុកក្រូចឆ្មារ។
នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ឆន មុនី ទីប្រឹក្សាសម្តេច ហេង សំរិន ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាម្ចាស់គ្លីនិកសម្រាកព្យាបាល និងសម្ភព ទេពនិម្មិត (ក្រុងសួង) និងលោកជំទាវ សុខ ធីតា ដែលមានទឹកចិត្តមនុស្សធម៍ដ៏ថ្លៃថ្លា បានចូលរួមជួយឧបត្ថម្ភថវិកា ចំនួន៥,០០០,០០០រៀល ដល់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដើម្បីទ្រទ្រង់សកម្មភាព និងបន្តបេសកកម្មមនុស្សធម៍ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅទូទាំងខេត្ត៕
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាហារថ្ងៃត្រង់ និងផ្លែឈើ ជូនក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងពុកម៉ែបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ ដែលបានរៀបចំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។