សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវជាថ្មីឱ្យកងទ័ព និងប្រជាជនបន្តប្រុងប្រយ័ត្នខ្ពស់ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ៣ការពារ ៣កុំ

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បានគូសបញ្ជាក់តាមទំព័រហ្វេសប៊ុក ថា ករណីចម្លងមេរោគកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ ២០កុម្ភៈ។

រដ្ឋបាលខេត្តកំពង់ចាម បន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត

រដ្ឋបាលខេត្តកំពង់ចាម បន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត

ឯកឧត្តម សុខ ឥសាន ៖ អ្នកថាពលរដ្ឋស្លាប់ ដោយកូវីដ១៩ ជាសេណារីយោ នយោបាយជាការប្រមាថ ជីវិតអ្នករងគ្រោះ ដោយកូវីដ

ក្រោយមានការលើកឡើងថា ប្រជាពលរដ្ឋដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ជាសេណារីយោ នយោបាយនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានតបទៅវិញថា អ្នកនិយាយបែបនេះ គឺចេញចរឹកមក ប្រមាថអាយុជីវិត អ្នកដែលរងគ្រោះ ដោយកូវីដ១៩ហើយ ។

អភិបាលខេត្តកំពង់ចាម នាំយករថយន្តបែនដឹកសំរាម ០១គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ជូនដល់រដ្ឋបាលស្រុកព្រៃឈរ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តព្រៃវែងប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគល់រថយន្តបែនដឹកសំរាម ០១គ្រឿងចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ ដើម្បីចូលទៅប្រើប្រាស់ជាប្រយោជន៍រួមរបស់អង្គភាព

សម្តេចតេជោ៖ ឯកភាពកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥ និងថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

កម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពុលអាស៊ី-អឺរ៉ុប លើទី១៣ (ASEM13) នៅឆ្នាំ២០២០។ កម្ពុជាដំបូងឡើងបានជ្រើសរៀសចុងឆ្នាំ២០២០ ដើម្បីរៀបចំការប្រជុំ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ គម្រោងនោះត្រូវបានលើកពេលមកធ្វើនៅខែឧសភាឆ្នាំ២០២១។ រហូតដល់ខែឧសភាឆ្នាំ២០២១ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩លើពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ កិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី១៣ ដែលរដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះត្រូវបានពន្យារពេល ទៅធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១វិញ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភសម្ភារៈការពារជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយជាសម្ភារៈការពារជំងឺកូវីដ-១៩ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមហេងសួររដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម

ឯកឧត្តម គឹម សន្តិភាព៖ ប្រាប់ពលរដ្ឋឱ្យសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យ និងមានទោស

សូមបងប្អូន សហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លានរៀល ទៅ៥លានរៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ នេះជាការលើកឡើងរបស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌។

កម្ពុជា គាំទ្រចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់ WHO ក្នុងការឆ្លើយតប ជាសកលចំពោះជំងឺកូវីដ-១៩

កម្ពុជា គាំទ្រចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់ WHO ក្នុងការឆ្លើយតប ជាសកលចំពោះជំងឺកូវីដ-១៩

អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនគ្រួសារសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាបើកដំណើរការឡើងវិញនូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែសូមកុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការឡើងវិញនូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែសូមកុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារឱ្យបានជាប់លាប់ដើម្បីទប់ស្កាត់កុំឱ្យឆ្លងមេរោគកូវីដ-១៩។