រាជរដ្ឋាភិបាលកំណត់សមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួងប្រយុទ្ធ កូវីដ១៩

រាជរដ្ឋាភិបាលកំណត់សមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួងប្រយុទ្ធ កូវីដ១៩

សេចក្តីសម្រេច ស្តីពីការបែងភារកិច្ចជូនអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយលេីការងារប្រឆាំងផលិតផលក្លែងក្លាយ

សេចក្តីសម្រេច ស្តីពីការបែងភារកិច្ចជូនអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយលេីការងារប្រឆាំងផលិតផលក្លែងក្លាយ

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី ដោយមានការចូលរួម ពីលោក ទូ សាវុធ និងលោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត ថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ឃួង ស្រេង ដាក់ចេញវិធានគ្រប់គ្រងការ រីករាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ-សហគ្រាស

ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់ចេញផែនការស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ និង សហគ្រានៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ

ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះយើងជួបជុំគ្នាដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុង ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ដែលទើបតែទទួលបានការតែងតាំងថ្មី។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាលរងក្រុង ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុង របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារក្នុងអង្គភាព ខ្ញុំស្នើសុំដល់ក្រុមប្រឹក្សា គណៈអភិបាលក្រុង ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យស្ថានភាព​ បិទខ្ទប់ផ្ទះ​៥៤ខ្នង និងផ្សារចំនួន២​ ក្នុងឃុំព្រែករំដេង​ ស្រុកស្រីសន្ធរ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បិទខ្ទប់ផ្ទះ​ប្រជាពលរដ្ឋ​ ចំនួន​៥៤​ខ្នង​ នៅក្នុង​ភូមិ​ចំនួន​១១​ ស្ថិត​ក្នុង​ឃុំ​ព្រែក​រំដេង​ រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារ​ព្រែករំដេង​ និងផ្សារអូរលែង​ ស្ថិតក្នុងភូមិអូឡេង​ ឃុំព្រៃរំដេង​ ស្រុកស្រីសន្ធរ​ ។

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យលក្ខណៈបច្ចេកទេស​ នៃការសាងសង់ច្រាំងទន្លេ​ នៅតំបន់កោះតូច​ ស្រុកស្រីសន្ធរ​ និង​ស្រុកកងមាស​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃការសាងសង់ច្រាំងទន្លេ​នៅតំបន់កោះតូច​ ប្រវែង២.០០០ ម៉ែត្រ ស្ថិត​ក្នុង​ឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស​ ដេីម្បី​ត្រៀមលក្ខណ:ការពារច្រាំងទន្លេ​កុំ​ឲ្យ​បាក់​ ខណ:រដូវវ​ទឹក​ឡើង​ជិតចូលមកដល់នោះ​ ។

អភិបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាអំពីករណីឆ្លងរាលដាលជំងឺកូវី-១៩ ដើម្បីរកវិធានការក្នុងការការពារ និងទប់ស្កាត់

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត និងឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំពិភាក្សាអំពីករណីឆ្លងរាលដាលជំងឺកូវី-១៩ នៅខេត្តកោះកុង ដើម្បីរកវិធានការក្នុងការការពារ និងទប់ស្កាតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចែកអំណោយពលរដ្ឋរង្គ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកមណ្ឌល់សីម់ា

នៅថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ ក្នុងបរិវេណវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៥៣គ្រួសារ កាលពីយប់ថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២១ ខូតខាត ស័ង្កសីចំនួន ១១៩សន្លឹក ហ្វីប្រូស៊ីម៉ង់ចំនួន ៤៣៩សន្លឹក ស្ថិតនៅឃុំប៉ាក់ខ្លង ឃុំពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកកងមាស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយក្រុមការងារសាខា, អាជ្ញាធរស្រុកកងមាស រួមនិងមន្រ្តីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងជញ្ជាំង និងរបើកដំបូលលំនៅដ្ឋាន កាលពីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ។