(រតនគីរី)៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំប្រារព្វពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត។
ក្នុងឱកាសនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្ស សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានសាខាគណបក្សមន្ទីរ អង្គភាព ប្រធាន អនុប្រធានគណបក្សក្រុង ស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ទាំងអស់ នៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (បរិវណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត)។