រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

ថ្ងៃអង្គារទី១ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី​លោកអភិបាលរងខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកអភិបាលរងខេត្ត ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងសមាសភាពពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំបានផ្តោតលើរបៀបវរៈដូចខាងក្រោម៖

១. ពិភាក្សាលើសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រខ្លះ ក្នុងភូមិ នៃឃុំទាំង ០៣ ក្នុងស្រុក ស្រែអំបិល ខេត្តកោះកុង រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

២. សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក អំពី៖

– ស្ថិតិកម្មករនៅតាមបណ្តាក្រុង ស្រុក ដែលធ្វើការនៅតាមរោងចក្រនានា

– ការរៀបចំណ្ឌលចត្តាឡីស័កកម្រិត១ នៅតាមក្រុង ស្រុក

– ការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមក្រុង ស្រុក

៣. បញ្ហាផ្សេងៗ៕

Leave a Reply