
អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមប្រជុំតាមរយៈ ប្រព័ន្ធវីដេអូ(zoom)ដើម្បីអនុវត្តន៍សេចក្តីសម្រេចស្តីពីយន្តការនិងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ
រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត អញ្ជើញចូលរួមប្រជុំតាមរយៈ ប្រព័ន្ធវីដេអូ(zoom)ដើម្បីអនុវត្តន៍សេចក្តីសម្រេច លេខ០២៣ សហវ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការនិងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋលំបាកផ្នែកជីវភាព គ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺ និងស្លាប់ដោយសារជំងឺកូវីដ~១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។