សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌា នៅថ្ងៃទី៤ ខែមីនាខាងមុខ ខណៈវ៉ាក់សាំងនេះជាង ៣២ម៉ឺនដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថាប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានជូនដំណឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជា ត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ សម្ដេចតេជោ បានបន្តថា ប្រសិនបើពុំមានការប្រែប្រួលទេ…