ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស

ប្រទេសឡាវ បានពង្រីកវិធានការការពារជំងឺកូវីដ១៩របស់ខ្លួន ហើយតម្រូវឲ្យជនបរទេសទាំងអស់ដែលចូលក្នុងប្រទេស ត្រូវទិញធានារ៉ាប់រងជំងឺកូវីដ១៩។
ប្រទេសឡាវ បានពង្រីកវិធានការការពារជំងឺកូវីដ១៩របស់ខ្លួន ហើយតម្រូវឲ្យជនបរទេសទាំងអស់ដែលចូលក្នុងប្រទេស ត្រូវទិញធានារ៉ាប់រងជំងឺកូវីដ១៩។
រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ហោង ជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ មានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ មានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត។
អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានលើកទឹកចិត្តឱ្យពលរដ្ឋអាមេរិកទាំងអស់ យល់ព្រមចាក់វ៉ាក់សាំងណាមួយក៏បាន ក្នុងចំណោមវ៉ាក់សាំងទាំង០៣ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានថ្លែងអំពាវនាវខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យម្សិលមិញ ពោលគឺក្រោយពេលដែលវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន ចនសុន អ៊ែន ចនសុន (J&J) ត្រូវបានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៣ ដែលទទួលបានការអនុញ្ញាតនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច និងក្រុមហ៊ុន ម៉ូឌែណា ។
ភ្នំពេញ៖ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នៅថ្ងៃទី២៨ កុម្ភៈនេះក៏មិនខុសពីថ្ងៃមុនដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហាដោះស្រាយបន្ទាន់ៗ ក្រុមការងារនឹងធ្វើដោះស្រាយភ្លាមៗតែម្តង។ បន្ថែមពីលើនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បានរៀបចំជាកន្លែងធ្វើការកន្លែងប្រចាំបញ្ជា កន្លែងសំរាកសម្រាប់កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជាមួយនឹងរោង ផ្តល់អាហារហូបចុកសម្រាប់ពីរពេលមួយតុ៥នាក់ ជូនទៅដល់កងកម្លាំងចម្រុះដែលបាននិងកំពុងបំពេញការងារនៅក្នុងសាលារាជធានីភ្នំពេញនេះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមការងារមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នារួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបាននឹងកំពុងប្រចាំការនៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ២៤ម៉ោងលើ២៤ម៉ោងនេះ គេបានឃើញវត្តមាន ឯឧ ឃួង ស្រេងប្រចាំការ ១យប់ស្ទើទល់ភ្លឺ ហើយការងារនេះ ក្រុមការងារនិងឯឧ ឃួង ស្រេងបានបំពេញយ៉ាងសកម្មចាប់តាំងពីថ្ងៃទី១៩កុម្ភៈមកម្លេះ បើគិតមកដល់ពេលនេះក្រុមការងារបានបំពេញការងារទាំងយប់ទាំងថ្ងៃបានរយៈពេលជាងមួយសប្តាហ៍ហើយ។ គួរបញ្ជាក់ផងដែរថា៖ កាលរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី២៨កុម្លៈនេះមានអ្នកឆ្លងជម្ងឺនេះ មានចំនួន៣០២នាក់ហើយ ។ចំណែកក្រុមការងារបាននឹងកំពុងបំពេញការងារ ដោយមិនគិតថា…
លោក ដូណាល់ ត្រាំ គ្មានផែនការបង្កើតគណបក្សនយោបាយថ្មីទេដោយបានប្រាប់ក្នុងសន្និសិទអភិរក្សក្នុងរដ្ឋហ្លរីដាថា វានឹងធ្វើឲ្យបែកសំឡេងឆ្នោតគណបក្សសាធារណៈទៅវិញ។ ក្នុងសុន្ទរកថាលើកដំបូង ចាប់តាំងពីចាញ់ឆ្នោតលោកប្រធានាធិបតី ចូ បៃដិន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចនឹងឈរឈ្មោះដើម្បីតំណែងប្រធានាធិបតីទៀតនៅឆ្នាំ២០២៤។ លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃអំពីអ្នកបន្តវេនថ្មីរបស់លោក ដោយបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបានចេញពី«អាមេរិកដំបូង ទៅ អាមេរិកចុងក្រោយ។អតីតប្រធានាធិបតីរូបនេះនៅជាប់បំរាមពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook និង Twitter ដែលជាការឆ្លើយតបទៅនឹងកុបកម្មដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីខែមករា។ក្នុងសន្និសីទនោះ លោក ត្រាំ បាននិយាយថា ៖«យើងជួបជុំគ្នារសៀលនេះដើម្បីនិយាយពីអនាគត គឺនិយាយពីអនាគតរបស់យើង។ និយាយពីអនាគតគណបក្សរបស់យើង និងនិយាយពីអនាគតប្រទេសជាតិជាទីស្រឡាញ់របស់យើង»។លោកបានច្រានចោលពាក្យចចាមអារ៉ាមដែលបានកើតមានថា លោកប្រហែលជាបង្កើតគណបក្សនយោបាយថ្មី។
អង់គ្លេស៖ ប្រជាជនសរុបជាង២០លាននាក់នៅទូទាំងចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងការពារ COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់ហើយ នេះបើតាមទិន្នន័យផ្លូវការនៅថ្ងៃអាទិត្យម្សិលមិញ ធ្វើអោយអង់ គ្លេសក្លាយជាប្រទេសដំណើរការកម្មវិធីចាក់វ៉ាក់សាំងលឿនជាងគេបំផុតក្នុងតំបន់ ។
លោក កៅ សុខវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំក្រុមហ៊ុន ស៊ីនទ្រី បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះ លោកសូមអរគុណដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ព្រួយបារម្ភដល់សុវត្ថិភាពកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ។ លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា៖ “ការចុះឈ្មោះចាក់វ៉ាក់សាំងនោះ គឺធ្វើឡើយដោយស្ម័គ្រចិត្តតាមបណ្ដាខណ្ឌនីមួយៗ ខ្ញុំអត់ទាន់ដឹងច្បាស់ថាកម្មករប្រមូលសំរាមចាក់វ៉ាក់សាំងនៅទីណាទេ”។ លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា នៅពេលនេះ លោកមិនទាន់ដឹងថា ចំនួនអ្នកទៅចាក់វ៉ាក់សាំងនោះមានប៉ុន្មាននាក់នោះទេ។ លោក កៅ សុខវ៉ាត មានប្រសាន៍ថា៖ “នៅថ្ងៃនេះមិនទាន់មានបងប្អូនកម្មករប្រមូលសំរាមរូបណាបានទៅចាក់វ៉ាក់សាំងនៅឡើយទេ ពួកគាត់នៅបម្រើការជាធម្មតាសិនទេ ប៉ុន្តែបើពេលណា ថ្ងៃណា មិនទាន់បានច្បាស់ទេ”។ ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំក្រុមហ៊ុន ស៊ីនទ្រី រូបនេះ បានឱ្យដឹងថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីទាំងអស់មានជាង ១,៧០០នាក់ រួមទាំងបុគ្គលិកទៀតគឺមានជាង២,០០០នាក់ជាង។
តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧ភាគរយ។ នេះបើតាមការបង្ហើបឱ្យដឹងពីអ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ភ្នំពេញ៖ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នៅថ្ងៃទី២៨ កុម្ភៈនេះក៏មិនខុសពីថ្ងៃមុនដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហាដោះស្រាយបន្ទាន់ៗ ក្រុមការងារនឹងធ្វើដោះស្រាយភ្លាមៗតែម្តង។ បន្ថែមពីលើនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បានរៀបចំជាកន្លែងធ្វើការកន្លែងប្រចាំបញ្ជា កន្លែងសំរាកសម្រាប់កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជាមួយនឹងរោង ផ្តល់អាហារហូបចុកសម្រាប់ពីរពេលមួយតុ៥នាក់ ជូនទៅដល់កងកម្លាំងចម្រុះដែលបាននិងកំពុងបំពេញការងារនៅក្នុងសាលារាជធានីភ្នំពេញនេះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមការងារមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នារួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបាននឹងកំពុងប្រចាំការនៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ២៤ម៉ោងលើ២៤ម៉ោងនេះ គេបានឃើញវត្តមាន ឯឧ ឃួង ស្រេងប្រចាំការ ១យប់ស្ទើទល់ភ្លឺ ហើយការងារនេះ ក្រុមការងារនិងឯឧ ឃួង ស្រេងបានបំពេញយ៉ាងសកម្មចាប់តាំងពីថ្ងៃទី១៩កុម្ភៈមកម្លេះ បើគិតមកដល់ពេលនេះក្រុមការងារបានបំពេញការងារទាំងយប់ទាំងថ្ងៃបានរយៈពេលជាងមួយសប្តាហ៍ហើយ។ គួរបញ្ជាក់ផងដែរថា៖ កាលរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី២៨កុម្លៈនេះមានអ្នកឆ្លងជម្ងឺនេះ មានចំនួន៣០២នាក់ហើយ ។ចំណែកក្រុមការងារបាននឹងកំពុងបំពេញការងារ…
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ថា រហូតមកដល់ពេលនេះប្រជាជនជាង ២០ លាននាក់នៅទូទាំងចក្រភពអង់គ្លេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង នៅពេលដែលប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងលឿនបំផុតនៅអឺរ៉ុប ។ យោងតាមទិន្នន័យខាងលើបានឲ្យដឹងទៀតថា ប្រទេសអង់គ្លេសបានទទួលរងនូវចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតនៅអឺរ៉ុបដែលបច្ចុប្បន្នមានចំនួន ១២២,៨៤៩ នាក់ និងជាប្រទេសមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងចំណោមប្រទេសអ្នកមានធំៗ ។ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រជាជនអង់គ្លេសសរុបចំនួន ២០.០៩ លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ហើយស្ទើរតែ ៨០០,០០០ នាក់បានទទួលការវ៉ាក់សាំងដូស ២ ។ កាលពីសប្តាហ៍មុនអង់គ្លេសបាននិយាយថា មនុស្សពេញវ័យច្រើនជាងម្នាក់ក្នុងចំណោម ៣ នាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ។