សុវណ្ណី ឡោ

សុវណ្ណី ឡោ

សហរដ្ឋអាមេរិក​ព្រមាន​ថា​ ​នឹង​ពិចារណា​លើ​ការ​ឆ្លើយតប​ខាង​យោធា​ ​ដើម្បី​សង​សឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​តមក​លើ​មូលដ្ឋាន​កងទ័ព​ខ្លួន​នៅ​អ៊ី​រ៉ា​ក់

សេតវិមាន​បាន​ព្រមាន​ថា​ ​សហរដ្ឋអាមេរិក​អាច​នឹង​ពិចារណា​ការ​ឆ្លើយតប​ខាង​យោធា​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​ត​នៅ​ថ្ងៃពុធ​នេះ​ ​ដែល​បាន​វាយប្រហារ​ចំ​មូលដ្ឋានទ័ព​អាកាស​មួយ​នៅ​ភាគ​ខាងលិច​អ៊ី​រ៉ា​ក់ ​ជា​កន្លែង​ដែល​កងទ័ព​អាមេរិក​ ​និង​កងកម្លាំង​ចម្រុះ​បោះ​ទីតាំង​ ​ដែល​នេះ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សា​សាជាថ្មី​ ​។​

យានយន្ដជាង 45 ម៉ឺនគ្រឿង បានចុះបញ្ជីក្នុងឆ្នាំ2020

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ2020 មានយានយន្ដចំនួន 456,574 គ្រឿងបានចុះបញ្ជី ដោយក្នុងនោះមានរថយន្ដធុនស្រាលចំនួន 70,631 គ្រឿង, រថយន្ដធុនធ្ងន់ចំនួន 15,342 គ្រឿង និងម៉ូតូ ចំនួន 370,601 គ្រឿង (ធ្វើផ្លាកលេខ)។

រដ្ឋបាលខេត្តរតនគិរីដាក់ចេញនូវវិធានការចាំបាច់នានាចំនួន៥ក្នុងការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩

ឆ្លើយតបនិងព្រឹត្តិការសហគមន៍២០កុម្ភៈនៅរសៀលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុង ស្រុកដើម្បីពិនិត្យនិងពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការងារបង្ការទប់ស្កាត់

ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ

ពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នឹងអនុញ្ញាតឲ្យរៀបចំឡើងនៅខែក្រោយនេះដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ច ប៉ុន្តែការប្រារព្ធពិធីត្រូវតែគោរពតាមវិធានការគ្រប់គ្រងជំងឺ ដែលនេះបង្កឲ្យមានក្តីព្រួយបារម្ភអំពីបញ្ហាសុខភាពមួយចំនួនពីក្រុមគ្រូពេទ្យ។ កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបង្ហាញសញ្ញាបន្ធូរបន្ថយបន្ថែមទៀតនៃការរឹតបន្តឹងលើការធ្វើដំណើរដើម្បីជំរុញសេដ្ឋកិច្ច ដោយលោកនិយាយថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីអាចត្រូវបានប្រារព្ធធ្វើឡើងយ៉ាងពេញលេញ ប៉ុន្តែលុះត្រាតែវិធានការគម្លាតសង្គមត្រូវបានគោរព។ លោកនិយាយថា លោករំពឹងថា បម្រាមធ្វើដំណើរទំនងជានឹងត្រូវបន្ធូរបន្ថយបន្ថែមទៀតកាន់តែច្រើន ដែលនឹងអាចជំរុញស្មារតីនៅថ្ងៃចូលឆ្នាំ។

ឯកឧត្តម ហួត ហាក់ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន និងដើម្បីត្រៀមរៀបចំកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចសម្រាប់ ឆ្នាំ២០២១

ឯកឧត្តម ឌី រ៉ាដូ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ បានដឹកនាំយុវជនបក្សខេត្ត​ចុះជួយលើកផ្ទះជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

ឯកឧត្តម ឌី រ៉ាដូ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារយុវជនបក្សខេត្ត យុវជនសាខាបក្ស មន្ទីរអង្គភាពយុវជនបក្សក្រុងសំរោង

អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកល្វាឯម និងស្រុកកៀនស្វាយ

អាជ្ញាធរខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយបានចូលរួមជាមួយអាជ្ញាធរដោយស្ម័គ្រចិត្ត ក្នុងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល ១៤ ថ្ងៃ។

លទ្ធផលនៃការនាំចេញផលិតផ​លកសិកម្មក្រៅពីអ​ង្ករក្នុងរយៈ​ពេល២ខែ​ដើមឆ្នាំ២០២១

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស ។

អភិបាលខេត្តកោះកុង កោះកុង ទទួលជួបពិភាក្សាការងារ ជាមួយនិងលោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ទទួលជួបពិភាក្សាការងារ ជាមួយនិងលោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដើម្បីពិភាក្សា ស្ដីពីឱកាសនៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗលើទឹកដី ខេត្តកោះកុង ថ្ងៃអង្គារ ៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសារលិខិត អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១។ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៣ ឆ្នាំ២០២១នេះ រៀបចំឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។