រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម មកពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ-១៩

ខេត្ដកំពង់ចាម៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យកងកម្លាំងអន្តរាគមន៍ដែលកំពុងប្រតិបត្តិការពន្លត់អគ្គីភ័យដែលបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែង ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីវេលាម៉ោងប្រមាណ១២ និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១។ ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចជំនាញពុំទាន់សន្និដ្ឋានឲ្យបានជាក់លាក់អំពីការបង្កឲ្យមានជាអគ្គិភ័យនេះនៅឡើយទេ។ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នងឃ្លាំងនេះមានសាច់ក្រណាត់ប្រមាណជា៣០០ តោន និងមានផ្ទះប្រជាពលរដ្ឋក្បែៗនោះផងដែរ។ ហើយក្នុងប្រតិបត្តិការស្នងការនគរបាលខេត្តកំពង់ចាម បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៩គ្រឿងចេញអន្តរាគមន៍។ឃ្លាំងស្តុកក្រណាត់ប្រមាណជា ៣០០ តោនត្រូវបានអគ្គីភ័យឆាប់ឆេះ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយនូវវិធានការទប់ស្កាត់ និងបង្ការនូវគ្រោះអគ្គីភ័យឲ្យដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដើម្បីចូលរួមអនុវត្តទាំងអស់គ្នា ព្រោះឥឡូវនេះជារដូវប្រាំងដៅហួតហែង ដែលជាហេតុដែលបង្ករឲ្យកើតមានគ្រោះអគ្គីភ័យកើតឡើងផងដែរ៕
ដោយផ្តោតលើរៀបវារៈដូចខាងក្រោម ១-ការពិភាក្សាគ្នាលើកគម្រោងលក់កាប៊ូនដែលបានព្រៃឈើក្នុងខេត្តកោះកុងប្រមាណ៣២៣៦០ហិកតា ជាមួយរដ្ឋបាលខេត្ត២-សុំការគាំទ្រសារជាថ្មីលើកគម្រោងសហគមន៍អេកូទេសចរជីជាត ក្នុងស្រុកថ្មបាំងខេត្តកោះកុង។ គោលបំណង នៃកិច្ចប្រជុំនេះទី១ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃចង់ថែរក្សា សត្វ ព្រៃ ដើម្បីយកកាប៊ូន លក់យកប្រាក់ចំនេញយកមកអភិវឌ្ឍថ្នាក់សហគមន៍ មូលដ្ឋាន ឃុំ ស្រុក ខេត្ត ដែលជួយថែរក្សាព្រៃឈើ។ និងទី២ ចង់លើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍អេកូទេសចរណ៍បែបធម្មជាតិឡើងវិញ តាមរយៈរក្សានូវផ្ទះសំណាក់ជាលក្ខណៈសហគមន៍ មិនឲ្យមានផ្ទះណាក់ធំៗ សណ្ឋាគារ មកវិនិយោគជាលក្ខណៈឯកជន ធ្វើខូចខាតប្រយោជន៍សហគមន៍ដែលមានពីមុន ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់មុខរបរ ត្រឡប់ទៅកាប់ព្រៃ ចាប់សត្វព្រៃឈើលក់ដូរវិញ។ ចុងក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃស្នើសូមរដ្ឋបាលខេត្តកោះកុង សហការ នឹងគាំទ្រគម្រោង របស់អង្គការសម្ព័ន្ធសត្វព្រៃបន្តទៀត៕ ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦…
ប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែរ ប្រវែងជាង ៤គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥៩ ត្រង់រង្វង់មូលឃុំអូរអណ្តូង ស្រុកសាលាក្រៅ ឆ្ពោះទៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សមកសាលារៀន។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ…
ដោយមើលឃើញពីទំហំពាណិជ្ជកម្មនៅមានកម្រិតទាបរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើតបានឯកភាពគ្នា និងជំរុញការបង្កើនការដោះដូរពាណិជ្ជទ្វេរភាគីឱ្យមានទំហំកាន់តែធំជាងមុន។ នៅក្នុងជំនួបមួយតាមប្រព័ន្ធវីដេអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានស្រាប់។ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មបន្ថែមរវាងប្រទេសទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីថា កម្ពុជានៅតែបើកចំហរសម្រាប់ការពិភាក្សាលើការនាំចេញអង្ករទៅប្រទេសទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ និងថាអង្ករកម្ពុជាត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាអង្ករមានគុណភាពខ្ពស់។
កោះកុង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យលោកប្រធានសមាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្ដីពីគោលបំណងបង្កើតចំណង មិត្តភាព រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត ហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលអនាគតខាងមុខ៕
អាជ្ញាធរខេត្តកោះកុង បានដាក់កំហិតដល់អ្នក ដែលបានចាក់ដីរំលោភចូលចំណីសមុទ្រ ត្រូវកាយអាចម៍ដីនោះឡើងវិញឲ្យអស់ក្នុងរយៈពេល១ខែ ដើម្បីចៀសវាងប្រឈមនឹងផ្លូវច្បាប់។ ការដាក់កំហិតនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសម្រស់ឆ្នេរដ៏ស្រស់ស្អាត។ បើតាម លោក សុខ សុទ្ធី អភិបាលរងខេត្ត ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធកាលពីថ្ងៃទី២៦កុម្ភៈ បានមានប្រសាសន៍ថា ការចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រនេះ ស្ថិតនៅចំណុចពយតាឃួន ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានអ្នកជាប់ពាក់ព័ន្ធចំនួន៣នាក់ រួមមានឈ្មោះ ហួត ឃៀន និងឈ្មោះ ហួត ង៉ែត ឈ្មោះ ឈឹម ចាន់ឌី (ប្តីប្រពន្ធ)។ ក្នុងកិច្ចប្រជុំនេះ សាមីខ្លួនទាំងបីនាក់ ក៏បានចូលរួមកិច្ចប្រជុំផងដែរ ហើយបានទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រ និងបានស្ម័គ្រចិត្តកាយអាចម៍ដីដែលខ្លួនបានចាក់នោះចេញពីចំណីសមុទ្រវិញ។…
លោកស្រី Carla Vizzotti រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសអាហ្សង់ទីន កាលពីម្សិលមិញ បានប្រកាសថា លោកស្រីបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយលោកស្រីបាននិងកំពុងតែធ្វើចត្តាឡីស័ក។
អាជ្ញាធរស្រុកឈូក ខេត្តកំពត បានបញ្ចេញបញ្ជីឈ្មោះអ្នកដែលបានពាក់ព័ន្ធអ្នកឆ្លងកូវិដ នៅក្នុងពិធីមង្គលការមួយនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម៩។ តាមសេចក្តីរាយការណ៍ នៅស្រុកឈូកខេត្តកំពត មានពាក់ព័ន្ធមនុស្ស ១៧ នាក់។ អ្នកឆ្លងទាំង ១៧ នាក់ដែលអាជ្ញាធរខេត្តកំពតរាយការណ៍ ជាសាច់ញាតិឪពុកម្តាយខាងកូនកំលោះ ដែលបានវិលត្រឡប់ទៅស្រុកវិញនៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ និងបានចូលរួមពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ក្រុមមន្ត្រីចុះស្រាវជ្រាវ បានកំណត់មុខសញ្ញាពាក់ព័ន្ធនឹងព្រិត្តិការណ៍នេះ រួមមាន៖ ១. ឪពុក-ម្តាយកូនក្រមុំ បានវិលត្រឡប់ទៅរាជធានីភ្នំពេញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីថ្ងៃមង្គលការ។…
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្តាហ៍នេះ បានផ្តល់ការអនុម័តយល់ព្រមជាឯកច្ឆន្ទលើសេចក្តីសម្រេចមួយ ដែលអំពាវនាវអោយមានការទទួលបាននូវវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសដែលមានបញ្ហាជម្លោះ និងប្រទេសក្រីក្រ ។ សេចក្តីសម្រេចខាងលើនេះ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ជាបន្ទាន់នូវសាមគ្គីភាព សមធម៌ និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង COVID-19 នៅតាមប្រទេសដែលមានលទ្ធភាពតិចតួច ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺនេះ ។ សេចក្តីសម្រេចដដែលនេះ ក៏ស្នើឲ្យបណ្តាប្រទេសអភិវឌ្ឍន៍ និងប្រទេសទាំងឡាយដែលមានលទ្ធភាព ជួយគ្នាបរិច្ចាគវ៉ាក់សាំងទៅកាន់បណ្តាប្រទេសចំណូលមធ្យមនិងទាប ក៏ដូចជាប្រទេសដែលត្រូវការជាចាំបាច់ ។