កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោកចំនួន៣២ម៉ឺន៤ពាន់ដូស

ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២ម៉ឺន៤ពាន់ដូស ជាលើកដំបូង ដែលនឹងមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ បានចាត់ឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាងសម្ដេចទៅទទួលវ៉ាក់សាំងនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់អង្គភាពសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ»។ បន្ថែមពីលើសេចក្ដីប្រកាសព័ត៌មាននេះ…