សុវណ្ណី ឡោ

សុវណ្ណី ឡោ

​ប្រេសិត​ពិសេស​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ចាំបាច់នានា ដើម្បី​បញ្ចប់​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​ខ្លួន

អាមេរិក​៖​ ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ ​លោក​ ខ្យ៉ ម៉ូ ​ទុន​ជួស​មុខ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ ​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​បាន​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ចាំបាច់​នានា​ប្រឆាំង​នឹង​យោធា​មី​យ៉ា​ន់​ម៉ា​ ​ទើប​អាច​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​អោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​។​ ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​ត្រូវការ​ការ​ចេញ​សកម្មភាព​ខ្លាំង​ៗ​បំផុត​ថែមទៀត​ ​ពីសំណាក់​សហគមន៍​អន្តរជាតិ​ ​ដើម្បី​បិទ​បញ្ចប់​ទៅវិញ​ជាបន្ទាន់​នូវ​ការ​ធ្វើ​រដ្ឋប្រហារយោធា​ ​ព្រមទាំង​ដើម្បី​បញ្ចប់​ការគាបសង្កត់​ជន​ស្លូតត្រង់​ ​ហើយ​ប្រគល់​រដ្ឋអំណាច​ឲ្យទៅ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ ​។​

រដ្ឋបាលលោក Biden នឹងយកប្រាក់ពីអ្នកកាសែតសេតវិមាន ១៧០ដុល្លារសម្រាប់ការធ្វើតេស្តកូវីដមួយលើក

រដ្ឋបាលលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងយកប្រាក់ពីអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានចំនួន១៧០ដុល្លារ សម្រាប់ការធ្វើតេស្តរកវីរុសកូរ៉ូណាប្រចាំថ្ងៃ ដែលរឿងនេះបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងក្នុងចំណោមអ្នកសារព័ត៌មាន។ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យសារព័ត៌មានសេតវិមាន នឹងចាប់ផ្តើមគិតថ្លៃសម្រាប់ការធ្វើតេស្តនៅសប្តាហ៍ក្រោយ។ ការចំណាយនេះ ស្មើនឹងថ្លៃសេវាចូលយកព័ត៌មាន សម្រាប់អ្នកកាសែតដែលផ្សព្វផ្សាយអំពីរដ្ឋបាល។ ខណៈដែលសេតវិមាន បានចំណាយប្រាក់សម្រាប់ការធ្វើតេស្តប្រចាំថ្ងៃ អស់រយៈពេលជិតមួយឆ្នាំមកហើយនោះ ពួកគេបានក្លាយជាបន្ទុកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល។  

លោក Duterte ចុះហត្ថលេខាលើច្បាប់ផ្ដល់សំណងដល់ក្រុមហ៊ុនវ៉ាក់សាំង បើការចាក់មានប្រតិកម្ម

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ បានចុះហត្ថលេខាលើច្បាប់មួយដែលផ្តល់សំណងដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង ប្រសិនបើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ពួកគេបណ្តាលឲ្យមានផលប៉ះពាល់មិនល្អ ពោលប៉ុន្មានថ្ងៃមុនប្រទេសចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរោគ ។ ទោះបីជាស្ថិតក្នុងចំណោមប្រទេសមួយដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតនៅក្នុងទ្វីបអាស៊ីក៏ដោយ ប៉ុន្តែហ្វីលីពីនជាប្រទេសអាស៊ីចុងក្រោយបង្អស់ដែលបានទទួលវ៉ាក់សាំងកញ្ចប់ដំបូង ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីបាននិយាយថា ច្បាប់នេះនឹងតាមដានយ៉ាងរហ័សនូវការទិញ និងការចាក់វ៉ាក់សាំង ។ ច្បាប់នេះគ្របដណ្តប់ការបង្កើតមូលនិធិសំណងចំនួន ៥០០ លានប៉េសូ (១០.២៦ លានដុល្លារអាមេរិក) ដើម្បីទូទាត់សំណងសម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់បន្ទាន់របស់ដូសនៃវ៉ាក់សាំង ។ អវត្តមាននៃកម្មវិធីសំណងបានពន្យារពេលការផ្តល់វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ចំនួន ១១៧,០០០ ដូសដែលបានបរិច្ចាគតាមរយៈកម្មវិធី COVAX ខណៈរដ្ឋាភិបាលបានគ្រោងនឹងប្រើដូសទាំងនោះដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងនៅពាក់កណ្តាលខែកុម្ភៈ ។ ទន្ទឹមនោះប្រទេសហ្វីលីពីននឹងផ្តល់ការចាក់វ៉ាក់សាំង Sinovac Biotech…

​អភិបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីប្រកាសកាន់តំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈួរ រស្មីឬទ្ធី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំពិតជាមានសេចក្តីត្រេកអរ ដែលបានទទួលវត្តមានរបស់ ឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន…

លោកស្រី ស៊ូជី ត្រូវកងទ័ពនាំទៅឆ្ងាយ ពេលនេះកំពុងបាត់ខ្លួន

មេដឹកនាំដែលត្រូវបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនិយាយថា កំពុងបាត់ខ្លួនបន្ទាប់ពីកងទ័ព ផ្ទេរលោកស្រីពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ទីតាំងដែលគេមិនបង្ហាញមួយ ខណៈការតវ៉ាហិង្សានៅតែបន្ត។ ដោយដកស្រង់សម្តីមន្រ្តីនៅក្នុងគណបក្សរបស់លោកស្រី គេហទំព័រ Myanmar Now បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា លោកស្រីស៊ូជីអាយុ៧៥ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ក្នុងរដ្ឋធានី ណៃពិដោ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានផ្ទេរទៅកាន់កន្លែងផ្សេង។ ប្រភពពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឲ្យដឹងថា លោកស្រីត្រូវបានគេនាំទៅឆ្ងាយកាលពី៦ថ្ងៃមុន។

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​ជា​កន្លែង​ដោះដូរ​និង​តាំង​លក់ទំនិញ​បី​ប្រទេស​រួមគ្នា

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​កំពុង​ចាប់ផ្តើម​សាងសង់ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​។ តាម​អ្នកជំនាញ​ថា ផ្សារ​នេះ​មា​ន​សក្ដានុពល​ខ្លាំង ទី​១​ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ផង និង​ទី​២ ដើម្បី​សម្រួល​ពលរដ្ឋ​ឲ្យ​កាន់តែ​មានលទ្ធភាព​រក​ស៊ី​ដោះដូរ​ទំនិញ​ផង ព្រោះ​ក្រោយពេល​ដាក់​ដំណើរការ​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ជា​កន្លែង​ដោះដូរ និង​តាំង​លក់ទំនិញ​រវាង​បី​ប្រទេស​រួមគ្នា​។​ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ ជាវ តា​យ អភិបាល​ខេត្តកំពត បាន​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​ពិនិត្យ​ទីតាំង សាងសង់​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ប្រធានសភាពាណិជ្ជកម្ម​ខេត្តកំពត​ កែប លោក​ឧកញ៉ា ហាក់ វណ្ណា បាន​ប្រាប់​ឲ្យ​ដឹងថា ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​សាងសង់​លើ​ផ្ទៃដី​២ហិកតា ខណៈដែល​ផ្ទៃដី​គម្រោង​អភិវឌ្ឍន៍​សរុប​មាន​ទំហំ​៥០ ហិកតា​។ គម្រោង​នេះ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលប្រមាណ​២​លាន​ដុល្លារ ជា​គម្រោង​អទិ​ភាព​ទី​២ ក្នុងចំណោម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម…

លោក ឌី រ័ត្នខេមរុណ ផ្តល់របាំងមុខចំនួន ១០០ របាំងការពារមុខ ជូនកងកម្លាំងទាំង២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល និង ចែករបាំងមុខ ការពារ ទប់ទល់និង ការឆ្លងជំងឺជំង-១៩ ជូនដល់ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ចំនួន ១០០ របាំងមុខការពារ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ…

ក្រសួងទេសចរណ៍សម្រេចបិទបណ្ដោះអាសន្នក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស

  ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាឲ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេសឡើងវិញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់មានការជូនដំណឹងជាថ្មី៕ ខាងក្រោមនេះជាលិខិតរបស់ក្រសួងទេសចរណ៍៖

ជប៉ុនដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីជំងឺកូវីដ១៩ ទម្រង់ថ្មី ក្រោយរកឃើញវិរុសបំប្លែងខ្លួន ៣ករណី

រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រទេស ដែលមានជំងឺកូវីដ១៩ ទម្រង់ថ្មី បន្ទាប់ពីរកឃើញ ការឆ្លងជំងឺប្រភេទថ្មី ចំនួន ៣ ករណីនៅលើខ្លួនជនបរទេសកាលពីពេលថ្មីៗនេះ។ ការប្រកាសប្រទេសកម្ពុជាបញ្ចូលទៅក្នុងបញ្ជីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសចំនួន ៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ១៩ ទម្រង់ថ្មី។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាន ប្រកាសថា អ្នកដំណើរមកពីប្រទេសតំបន់ ទាំង ៨៨ តម្រូវឲ្យបង្ហាញលិខិតបញ្ជាក់សុខភាព អវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្តក្នុងរង្វង់៧២ ម៉ោង មុនពេលធ្វើដំណើរ ហើយត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅពេលមកដល់ប្រទេសជប៉ុន៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត អញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អនុប្រធាននាយកដ្ឋានសរុបផែនការ និងជាអតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាព នាវេលាម៉ោងប្រមាណ១ និង ៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជន្មាយុ៥២ ឆ្នាំ ដោយរាគាពាធ ស្ថិតនៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕