សម្ដេចតេជោ បង្ហាញសុពលភាពវ៉ាក់សាំង Sinopharm និង AstraZeneca ខណៈខេត្ត3 ជួបហានិភ័យខ្ពស់មានអាទិភាពទទួលវ៉ាក់សាំង

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា សុពលភាពនៃវ៉ាក់សាំងដែលបានមកដល់កម្ពុជា និងកំពុងចាក់ជូនមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋពេលនេះគឺមានសុពលភាពខុសគ្នា ដូច្នេះរាល់ការចាក់ជូនសុទ្ធតែត្រូវបានពិនិត្យទៅលើអាយុជាសំខាន់។