រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​ចាត់​ទុក​ប្រទេស​ចិន​ថា​ ​ជា​ការ​ធ្វើ​តេ​ស្ត​ភូមិ​សា​ស្រ្ត​នយោបាយ​ដ៏​ធំបំផុត​សម្រាប់​សហរដ្ឋអាមេរិក

ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ចាត់​ទុក​ការ​ប្រជែង​គ្នា​កាន់តែ​ខ្លាំង​ឡើងជា​មួយ​ប្រទេស​ចិន​ថា​ ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រឈម​ ​ដោយ​ប្រមុខ​ការទូត​របស់​លោក​បាន​ពិពណ៌នា​ប្រទេស​អាស៊ី​មួយ​នេះ​ថា​ ​ជា​ការ​ធ្វើ​តេ​ស្ត​ភូមិ​សា​ស្រ្ត​នយោបាយ​ដ៏​ធំបំផុត​ប្រចាំ​សតវត្សរ៍​នេះ​ ​។​

នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​លើកដំបូង​របស់​ខ្លួន​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ ​បាន​សន្យា​ថា​ ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​នឹង​ផ្តល់​អាទិភាព​លើ​ការទូត​ ​ជាជាង​សកម្មភាព​យោធា​ ​និង​កសាង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ពិភពលោក​ ​លើ​បញ្ហា​ប្រឈម​ជាស​កល​ ​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ជំងឺ​ ​Co​v​i​d​-19 ​ជាដើម​ ​។​ ​លោក​បន្ថែម​ថា​ ​ចិន​គឺជា​ប្រទេស​តែមួយ​គត់​ដែល​មានអំណាច​សេដ្ឋកិច្ច​ ​ការទូត​ ​យោធា​ ​និង​បច្ចេកវិជ្ជា​ ​ដើម្បី​ប្រជែង​យ៉ាងខ្លាំងក្លា​ទៅលើ​ប្រព័ន្ធ​អន្ដរជាតិ​ដែល​មាន​ស្ថិរភាព​ ​និង​បើកចំហ​ ​ពោល​គឺជា​ច្បាប់​គុណ​តម្លៃ​ ​និង​ទំនាក់ទំនង​ទាំងអស់​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ដំណើរការ​តាមរបៀប​ដែល​យើង​ចង់បាន​ ​។

Leave a Reply