សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាខេត្តរតនគិរីចុះសួរសុខទុក្ខទណ្ឌិត និងពិរុទ្ធជនជាស្រ្តីនៅពន្ធនាគារខេត្ត ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១១០

ដើម្បីចូលរួម អបអរសារទរទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១១០ ឆ្នាំ២០២១ ក្រោមប្រធានបទ "ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩" លោក ជំទាវ ខាំ ភៀនប៊ូថង ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្ត និងលោកជំទាវ ញាន ទិត្យចិន្តាអភិបាលរងខេត្តនិងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តរតនគិរី រួមនិងសមាជិកសមាជិការជាច្រើនរូបទៀតបានអញ្ជើញសួរសុខទុក្ខទណ្ឌិត និងពិរុទ្ធជនជាស្រ្តីចំនួន៣៥នាក់នៅក្នុងពន្ធនាគារខេត្ត។

ដើម្បីចូលរួម អបអរសារទរទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១១០ ឆ្នាំ២០២១ ក្រោមប្រធានបទ “ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩” លោក ជំទាវ ខាំ ភៀនប៊ូថង ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្ត និងលោកជំទាវ ញាន ទិត្យចិន្តាអភិបាលរងខេត្តនិងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តរតនគិរី រួមនិងសមាជិកសមាជិការជាច្រើនរូបទៀតបានអញ្ជើញសួរសុខទុក្ខទណ្ឌិត និងពិរុទ្ធជនជាស្រ្តីចំនួន៣៥នាក់នៅក្នុងពន្ធនាគារខេត្ត។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះលោកជំទាវ ញាន ទិត្យចិន្តា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់បងប្អូនជាទណ្ឌិត រឺ ពិរុទ្ធជន ថ្វីត្បិតជាប់ឃុំឃាំងតែភាពជាមនុស្ស និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅដោយសមរម្យ គឺបងប្អូននៅមាន។ ហើយសង្គមទាំងមូលមិនបោះបង់ប្អូនចោលឡើយ។

លោកជំទាវបានធ្វើការអប់រំណែនាំដល់បងប្អូន ជាទណ្ឌិត និងពិរុទ្ធជនជាស្រ្តីខិតខំកសាងខ្លួនធ្វើអំពើល្អ និងត្រូវចេះយកអាសារគ្នាទៅវិញទៅមកពេលមានការលំបាកផ្សេងៗ។ ជាពិសេសពេលចេញពីពន្ធនាគារមានសិទ្ធិសេរីភាពវិញត្រូវធ្វើជាមនុស្សល្អដើម្បី រួមរស់ជាមួយសហគមន៍ប្រកបដោយភាពសុខដុមរមនា។

នៅក្នុងឱកាសនេះដែរ លោកជំទាវ ញាន ទិត្យចិន្តា បានចែកជូនអំណោយដល់ទណ្ឌិត និងពិរុទ្ធជនជាស្រ្តីទាំង៣៥នាក់ក្នុង១នាក់ ទទួលបានឃីត១កញ្ចប់រួមមាន សារ៉ុង សាប៊ូ មី និងថវិកា៣០,០០០រៀល និងបានផ្តល់ជូនពន្ធនាគារ អង្ករ ចំនួន៤០ បេស្មើនិង២តោន និងអាល់កុល១កាន ផងដែរ៕

Leave a Reply