ក្រសួងការបរទេសសិង្ហបុរី (MFA) នៅថ្ងៃព្រហស្បតិ៍ ទី ៤ ខែមីនា នេះបានទទូចដល់ប្រជាជនសិង្ហបុរីឲ្យពន្យាពេលរាល់ការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដោយលើកឡើងពីការប៉ះទង្គិចគ្នាដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងការកើនឡើងចំនួនអ្នកស្លាប់នៃជនស៊ីវិល ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតគោរពជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា សុពលភាពនៃវ៉ាក់សាំងដែលបានមកដល់កម្ពុជា និងកំពុងចាក់ជូនមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋពេលនេះគឺមានសុពលភាពខុសគ្នា ដូច្នេះរាល់ការចាក់ជូនសុទ្ធតែត្រូវបានពិនិត្យទៅលើអាយុជាសំខាន់។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិថាថ សីហនុ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុង បរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារថ្វាយព្រះពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។
លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំក្រុមអចិន្ត្រៃយនៃយុវជនគណបក្ស ខេត្ត
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី ធ្វើយ៉ាងណាកុំ ឲ្យមានការបង្កភាពអនាធិបតេយ្យ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មហាជន ពោលគឺត្រូវប្រើប្រាស់ទីតាំងសំចត ដែលយើងមានស្រាប់ ចំពោះជនវិបល្លាសស្មារតី គឺត្រូវជួយពិនិត្យព្យាបាល និងធ្វើការស្វែងរកសាច់ញាតិគាត់ឲ្យជួយទទួលខុសត្រូវផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត បានទទួលម៉ាស និងអាល់កុលដែលជាសម្ភារៈចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុន អង្គករហ្គោល ខប (Agkor Gold Corp) នូវម៉ាស់ចំនួន ១០កេសធំ និងអាល់កុលចំនួន ៥កាន។
ដើម្បីចូលរួម អបអរសារទរទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១១០ ឆ្នាំ២០២១ ក្រោមប្រធានបទ "ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩" លោក ជំទាវ ខាំ ភៀនប៊ូថង ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្ត និងលោកជំទាវ ញាន ទិត្យចិន្តាអភិបាលរងខេត្តនិងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តរតនគិរី រួមនិងសមាជិកសមាជិការជាច្រើនរូបទៀតបានអញ្ជើញសួរសុខទុក្ខទណ្ឌិត និងពិរុទ្ធជនជាស្រ្តីចំនួន៣៥នាក់នៅក្នុងពន្ធនាគារខេត្ត។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះបានរិះគន់ចំពោះការសម្រេចចិត្តដកច្បាប់ពាក់ម៉ាសរបស់រដ្ឋតិចសាស់ និងរដ្ឋមីស៊ីស៊ីភី ដោយបានគូសបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺ Covid-19 នៅទូទាំងសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយណាស់ពីភាពធូរស្រាល ។