ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះបានរិះគន់ចំពោះការសម្រេចចិត្តដកច្បាប់ពាក់ម៉ាសរបស់រដ្ឋតិចសាស់ និងរដ្ឋមីស៊ីស៊ីភី ដោយបានគូសបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺ Covid-19 នៅទូទាំងសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយណាស់ពីភាពធូរស្រាល ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន លោក ចូ បៃដិន បាននិយាយថា ខ្ញុំគិតថា វាជាកំហុសឆ្គងដ៏ធំមួយ… ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាបានដឹងហើយឥឡូវនេះ ការពាក់ម៉ាសការពារបានធ្វើអោយមានភាពខុសគ្នា… យើងកំពុងស្ថិតស្ថានភាពនៃការដែលអាចផ្លាស់ប្តូរជាមូលដ្ឋាននៃធម្មជាតិនៃជំងឺនេះ ។ លោក បៃដិន បានចង្អុលបង្ហាញទៀតថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងលើសពីកន្លះលាននាក់ ។ រឿងចុងក្រោយដែលយើងត្រូវការ គឺត្រូវគិតថា ក្នុងពេលនេះអ្វីគ្រប់នឹងល្អប្រសើរ… ពាក់ម៉ាសរបស់អ្នក ហើយបំភ្លេចរឿងឈប់ពាក់ម៉ាស ព្រោះវានៅតែ បញ្ហានៅឡើយ ។