សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម អ៊ុន ចាន់ដា ៖ បញ្ហាកូវីដ១៩ នៅតែការពារ ឯការងារអភិវឌ្ឍក៏នៅតែបន្តឥតឈប់ឈរ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសំណើរបស់ក្រុមហ៊ុនដៃគូឯកជន ក្នុងការកសាងច្រាំងទន្លេ ដែលបានបាក់-ស្រុត ក្នុងចំណុចឃុំសូរគង ស្រុកកងមាស និង ឃុំឬស្សីស្រុក-ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ក្នុងគម្រោងស្តារដីដុះ និងកោះដុះថ្មី ដើម្បី តម្រង់ចរន្តទឹកហូរ បញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋាន ស្រែ ចំការរបស់បងប្អូនប្រជាពលរដ្ឋ។

រោងចក្រកាត់ដេរមួយគ្រោងនឹងបើកដំណើរការនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង២ពាន់៦០០នាក់

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង៕

វ៉ាក់សាំង EpiVacCorona របស់រុស្ស៊ីអនុញ្ញាតឲ្យប្រើប្រាស់លើមនុស្សអាយុលើស ៦០ ឆ្នាំ

វ៉ាក់សាំងការពារជំងឺកូវីដ EpiVacCorona របស់រុស្ស៊ីត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។ នេះបើយោងតាមអង្គការឃ្លាំមើលការការពារសិទ្ធិអ្នកប្រើប្រាស់ជាតិ Rospotrebnadzor បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។

ជប៉ុនផ្តល់ជំនួយជាង១១ម៉ឺនដុល្លារដល់កម្ពុជាដើម្បីលើកកម្ពស់ការអប់រំកាយ និងអនាម័យនៅតាមសាលារៀន

រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌គូសាណូណិ និងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ ដែលមានទឹកប្រាក់សរុប១១៦,១៧៤ដុល្លារអាមេរិកដល់កម្ពុជា សម្រាប់យកទៅអនុវត្តផ្នែកអប់រំកាយសម្បទា និងអនាម័យនៅតាមសាលារៀននៅកម្ពុជា។

ពលរដ្ឋ ធ្វើចត្តាឡីស័ក ១៨២គ្រួសារ ក្នុងក្រុងព្រះសីហនុ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមន្ត្រីសាខា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋដែល កំពុងធ្វើចត្តាឡីស័ក ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១៨២គ្រួសារ ស្ថិតនៅភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និងជនងាយរងគ្រោះ ចំនួន១០០នាក់ នៅស្រុកសេសាន

ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះគ្មានទីពឹងចំនួន១០០នាក់ ស្ថិតក្នុងឃុំ ស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​កូ​វីដ​១៩​ចង់ទៅ​ខេត្តកោះកុង​ត្រូវយក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន

លោក ទូ​សាវុធ អភិបាលរង​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​០៥​មីនា​នេះ​ថា​អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ពេលធ្វើ​ដំណើរ​ទៅ​ខេត្តកោះកុង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​និង​យក​សំណាក​រក​ជំងឺ​កូ​វីដ​១៩​។

មើលសមិទ្ធផលធំធេងរបស់ប្រទេសចិនចំពោះប្រជាជនចិននិងប្រជាជនទូទាំងពិភពលោកតាមរយៈរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ២០២១

ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនដែលបានថ្លែងក្នុងកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នាថ្ងៃទី៥ខែមីនាឆ្នាំ២០២១ ដោយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន

ក្រសួងការពារជាតិ គ្រោងរៀបចំអតីតទីតាំងមេបញ្ជាការយោធាសមរភូមិមុខនៃរបបខ្មែរក្រហម ឲ្យប្រែក្លាយជា តំបន់ប្រវត្តិសាស្ត្រយោធា តេជោភ្នំ៣២ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង

តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២”ដែលស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង គ្រោងរៀបចំប្រែក្លាយតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងខ្មែរនិងខ្មែរហើយក៏ជាទីតាំងដ៏រឹងមាំរបស់អតីតក្រុមទាហានខ្មែរក្រហម និងជាទីតាំងបញ្ជាការដ្ឋានយោធាជាន់ខ្ពស់សមរភូមិមុខ នៅក្នុងអំឡុងមុនពេលធ្វើការផ្តាច៎ខ្លួនចុះចូលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាដំបូងបង្អស់មុនគេនៅក្នុងអំឡុងឆ្នាំ១៩៩៦កន្លងមកហើយក៏ជាទីតាំងអតីតសាលានយោបាយរណសិរ្ស២៥០និងផ្ទះស្នាក់នៅរបស់កម្មាភិបាលរណសិរ្ស២៥០​ “កូនភ្នំ៣២” ផងដែរ។